Royal Academy of Cambodia
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ចាន់ ប៊ុនី មន្ត្រីមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត តាន់ សុគន្ធា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា) បានជួបគណៈប្រតិភូនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃសាកលវិទ្យាល័យហ័រឈាវ ចំនួន០៣រូប៖ លោក Chen JIE នាយកទទួលបន្ទុកកិច្ចការនិស្សិត, លោក Zou Liqi ព្រឹទ្ធបុរសរងនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃសាកលវិទ្យាល័យហ័រឈាវ, លោកស្រី Xie Wei ប្រធានផ្នែកគម្រោងស្រាវជ្រាវនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃសាកលវិទ្យាល័យហ័រឈាវ។
ជំនួបប្រជុំនេះមានគោលបំណងពង្រឹងទំនាក់ទំនង និងស្វែងរកគម្រោងណាមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការណ៍រួមគ្នា ជាពិសេសស្វែងរកប្រធានបទស្រាវជ្រាវណាមួយអំពីបច្ចុប្បន្នភាពទាំងចិន និង កម្ពុជា។ ក្នុងជំនួបប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
លោក Chen JIE នាយកទទួលបន្ទុកកិច្ចការនិស្សិតនៃសាកលវិទ្យាល័យ ហ័រ ឈាវ បានប្រាប់ឱ្យដឹងថា មន្ដ្រីរាជការ និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ហ័រ ឈាវ អាចចុះឈ្មោះចូលរៀនបានចាប់ពីថ្ងៃទី៣ ខែមីនាទៅ និងចាប់ផ្ដើមចូលសិក្សានៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
ទន្ទឹមគ្នានោះដែរ ភាគីចិនបានស្នើឱ្យរាជបណ្ឌិត្យសភាកម្ពុជាជួយជំរុញមន្ដ្រីរាជការ និងនិស្សិត ឱ្យសិក្សាភាសាចិនដើម្បីទទួលបានឱកាសទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ហ័រ ឈាវ នៅពេលខាងមុខ ហើយនិស្សិតកម្ពុជាផ្សេងទៀត ក៏អាចទទួលបានឱកាសដូចគ្នា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា។ ភាគីចិនក៏បានលើកទឹកចិត្តរាជបណ្ឌិត្យសភាកម្ពុជាឱ្យមានគម្រោងស្រាវជ្រាវ ពីគោលនយោបាយចិន និងកម្ពុជា ជាពិសេសទាក់ទងទៅនឹងសេដ្ឋកិច្ច និងវប្បធម៌។
ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថាករណី ទស្សនកិច្ចសិក្សាសាកលវិទ្យាល័យ ហ័រ ឈាវ គប្បីផ្សារភ្ជាប់ជាមួយកម្មវិធីសិក្ខាសាលានានា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងការពង្រីកទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន។លោកបណ្ឌិតបញ្ជាក់បន្ថែមទៀតថា រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ ហ័រ ឈាវ មានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិដូចគ្នា ដូច្នេះស្ថាប័នទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យនេះដូចគ្នា និងរំពឹងទុកថា កិច្ចពិភាក្សានៅវេលាព្រឹកនេះផ្តល់នៅអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងរួមចំណែកជម្រុញឱ្យកិច្ចសហការណ៍ពហុវិស័យរវាងចិន និងកម្ពុជា ទទួលបានផ្លែផ្កាជាវិជ្ជមាន។
ជំនួបរវាង ភាគីកម្ពុជា-ចិន បានធ្វើឡើង នៅរាជបណ្ឌិត្យសភាកម្ពុជានៅវេលាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
RAC Media
កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិ...
ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...