Royal Academy of Cambodia
ក្រោយពីបានរៀបចំនូវផែនការចឹញ្ចឹមគោយកទឹកដោះ ដែលមានរយ:ពេល១ឆ្នាំកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន និងកំពុងត្រៀមនូវរៀបចំធនធានមនុស្សលើផ្នែកបច្ចេកទេសជំនាញផ្សេងៗគ្នា ដើម្បីចូលរួមចំណែកក្នុងការងាររៀបចំកសិដ្ឋានចិញ្ចឹមគោទឹកដោះ ដោយរំពឹងទុកថា កម្ពុជា នឹងទីកន្លែងសម្រាប់ពិសោធន៍ សិក្សាស្រាវជ្រាវជំំនាញកសិកម្ម និងចែកចាយនូវបទពិសោធន៍ ចំណេះដឹងនានាពាក់ព័ន្ធការចិញ្ចឹមគោទឹកដោះ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅពឹងលើវិស័យកសិកម្ម ក៏ដូចជាបង្កើតឱ្យមានផលិតផលទឹកដោះគោផ្ទាល់ខ្លួនរបស់កម្ពុជាផងដែរ។
ឆ្លើយតបនឹងយុទ្ធសាស្ត្រក្នុងការលើកកំពស់ការងារស្រាវជ្រាវផ្នែកកសិកម្ម រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនសិក្ខាកាមចំនួន៧នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗបន្ថែមនៅសហគមន៍គោទឹកដោះវ៉ាងណាំយិន ខេត្តស្រះកែវ ប្រទេសថៃ។ សិក្ខាកាមទាំង៧នាក់ ដែលបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលនោះ នឹងផ្តោតការសិក្សាលើបួនជំនាញគឺ៖ ទី១. មុខវិជ្ជាបសុព្យាបល ចំនួន ២នាក់, ទី២. មុខវិជ្ជា ការគ្រប់គ្រងការវេចខ្ចប់ ចំនួន៣នាក់, ទី៣. មុខវិជ្ជា ការគ្រប់គ្រងម៉ាស៊ីន (ជាងភ្លើង) ចំនួន១នាក់ ទី៤. មុខវិជ្ជា ការលាយចំណី ចំនួន១នាក់។ សិក្ខាកាមទាំងអស់ ទទួលបានការបណ្តុះបណ្តាលជំនាញរៀងៗខ្លួន ក្នុងរយៈពេលបណ្តុះបណ្តាលពី ២ខែ ទៅ៣ខែ គឺមានទាំងការសិក្សាលើផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានរបស់កសិករសហគមន៍វ៉ាងណាំយិនដោយផ្ទាល់តែម្តង។
ដូច្នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានធនធានមនុស្សខាងផ្នែកចឹញ្ចឹមគោយកទឹកដោះបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ក៏ដូចជារួមចំណែលក្នុងការលើកស្ទួយផលិតផលរបស់ខ្មែរ ដើម្បីរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
RAC Media
ខាងក្រោមនេះ ជាទិដ្ឋភាពនិងសកម្មភាពមួយចំនួន ពីវគ្គបណ្តុះបណ្តាលពីការចិញ្ចឹមគោទឹកដោះនៅសហគមន៍វ៉ាងណាំយីន ខេត្តស្រះកែវ៖
ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...
កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...