Royal Academy of Cambodia
ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអូរឆ្លងកាត់ផ្លូវនៅជុំវិញ និងនៅក្នុងឧទ្យានឫស្សីត្រឹប ចាប់ពីចំណុចច្រកចូលភាគខាងត្បូងទៅកាន់ចំណុច A-B-C-D-E-F-G-H-I-J-K- និង L។
ជាលទ្ធផល ក្នុងរយៈផ្លូវថ្មើរជើងប្រវែង ៦១,៧ គ.ម. ក្រុមការងារឧទ្យានបានរកឃើញនិងកំណត់ទីតាំងបង្គោលចំនួន៥២បង្គោល និងទីតាំងខ្សែអូរឆ្លងកាត់ផ្លូវព្រំ និងផ្ទៃក្នុងឧទ្យានចំនួន៥៤ចំណុច ព្រមទាំងចំណុចទីតាំងត្រពាំង និងព្រៃសំខាន់មួយចំនួនទៀត។ នៅថ្ងៃបន្ទាប់ក្នុង សប្ដាហ៍នេះ ក្រុមការងារសង្ឃឹមថា នឹងប្រមូលទិន្នន័យអំពីព្រំបង្គោល និងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន មួយចំនួនបន្ថែមទៀត។
រូបភាពសកម្មភាពការងារពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប៖
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...