Royal Academy of Cambodia
នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែលចាត់ទុកថា មិនដើម្បីប្រទេសជាតិខ្លួនទាំងស្រុង។
នៅក្នុងអត្ថបទមួយរបស់លោកស្រី ស៊ន ច័ន្ទអមរា បានបង្ហាញឱ្យដឹងថា តាមការអំពាវនាវរកអ្នកស្ម័គ្រចិត្តឱ្យទៅប្រយុទ្ធនៅប្រទេសបារាំង ព្រះរាជប្រកាសជាច្រើនត្រូវបានបិទផ្សាយនៅគ្រប់ភូមិស្រុកនៃប្រទេសកម្ពុជា។ ព្រះសង្ឃខ្មែរក៏បានរួមចំណែកផងដែរ នៅក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្ត។ ចំណែកព្រះមហាក្សត្រខ្មែរក៏បានយាងទៅកាន់ខេត្តខណ្ឌនានា ក្នុងយុទ្ធនាការជ្រើសរើសអ្នកស្ម័គ្រចិត្តនេះ ដោយសន្យាថានឹងផ្តល់គ្រឿងឥស្សរិយយស ព្រមទាំងមុខងារផ្សេងៗ នៅក្នុងរដ្ឋបាល និងក្នុងរាជវាំង ចំពោះអ្នកទាំងឡាយណាដែលមានស្នាដៃលេចធ្លោ។ ៣ខែក្រោយមក មនុស្សចំនួន ១.០០៨នាក់ ត្រូវបានទទួលស្គាល់ថាមានសម្បទាគ្រប់គ្រាន់សម្រាប់បម្រើកងទ័ព។
[...] ក្រុមរក្សាស្រុក មានភារកិច្ចរក្សាសណ្តាប់ធ្នាប់សង្គមនៅគ្រប់ខេត្ត។ ខេត្តនីមួយៗត្រូវជ្រើសរើស«ក្រុមពិជ័យសង្គ្រាម» មួយវរសេនាតូច ដើម្បីធ្វើអន្តរាគមន៍ក្នុងសកម្មភាពយោធាដូចជានៅក្នុងសន្តិភាវូបនីយកម្មខេត្តបាត់ដំបងមុនឆ្នាំ១៩១០ជាដើម។ ក្រុមរក្សាស្រុកមានចំនួនចន្លោះពី១.៥០០នាក់(១៩១២-១៩១៥) និង ២.២០០-២.៤០០នាក់ (១៩១៦-១៩២០)។ ចំណែកក្រុមពិជ័យសង្គ្រាមជាជនជាតិខ្មែរមានចំនួន១.៣៥០នាក់ និង រើសបន្ថែម៥០០នាក់ទៀតពីខែមករា ឆ្នាំ១៩១៦ ទៅ ខែមករា ឆ្នាំ១៩១៧ ដើម្បីចេញទៅច្បាំងនៅទ្វីបអឺរ៉ុប។
ក្រោយសង្គ្រាមលោកលើកទី១ វិមានឧទ្ទិសចំពោះអ្នកស្លាប់សម្រាប់ប្រទេសបារាំង ត្រូវបានសម្ពោធនៅក្នុងខែកុម្ភៈ ឆ្នាំ១៩២៥ នៅទីក្រុងភ្នំពេញ។
សូមអានអត្ថបទស្រាវជ្រាវអំពី «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ - ភាគទី១» របស់លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...