ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «ការគាំទ្របច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា(BIOCHARS) ដើម្បីបង្កើនទិន្នផលកសិកម្មនៅកម្ពុជា»

2019-02-14 04:11:03 ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2019 ម៉ោង 11:11 AM
អ្នកមើល 10472
post_detail

នាព្រឹក ថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯក ឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «ការគាំទ្របច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា (BIOCHARS)ដើម្បីបង្កើនទិន្នផលកសិកម្មនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា «បច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា(BIOCHARS) គឺមានសារៈសំខាន់ណាស់ ដោយយកកាកសំណល់ទៅផលិតជាជី ដែលជួយដល់គុណភាពដីឱ្យបានល្អឡើងវិញ ដែលជាការរួមចំណែកជួយដល់វិស័យកសិកម្ម និង ប្រជាជននៅតាមជនបទបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះ ក៏ជួយដល់ប្រជា ជននៅទីក្រុងដែរ ព្រោះអ្នកនៅទីក្រុង ផលិតសំរាមច្រើនជាងគេ ជាពិសេសសំរាមផ្ទះបាយ ដែលអាចយកទៅផលិតបាយអូឆាយ៉ាងល្អ។ ឧទាហរណ៍ នៅរដូវទុរេន ការពិតសម្បកទុរេនទាំងនោះគ្រាន់តែជាកាកសំណល់តែប៉ុណ្ណោះ ប៉ុន្តែបើផលិតជាបាយអូឆា នោះនឹងក្លាយជាវត្ថុមានតម្លៃជាទីបំផុត»។​  ហេតុនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ស្នើឱ្យមានការដោះដូរយោបល់គ្នារវាងអ្នកដែលចូលរួមក្នុងកម្មវិធីនេះ ឱ្យបានកាន់តែច្រើនដើម្បីស្វែងរកឱ្យឃើញរូបមន្តល្អៗ ដើម្បីជួយដល់ប្រទេសជាតិយើង។

លោកបានបន្ថែមថា «គួរដល់ពេលដែលអាជ្ញាធរដែនដីគិតគូរពីបញ្ហានេះហើយ ព្រោះកិច្ចការទាំងនេះមានប្រយោជន៍ណាស់សម្រាប់សាធារណជន ដែលអាចជួយទាំងក្នុងការកាត់បន្ថយសំរាម និងអាចផលិតជាជីដែលអាចជួយដល់កសិកម្ម ដូចនេះគួរងាកទៅរកការគ្រប់គ្រងសំរាមឱ្យបានល្អជាងមុន»។  ខ្ញុំ(ឯកឧត្តមបណ្ឌិត យង់ ពៅ )តែងនិយាយថា «បើយើងអាចគ្រប់គ្រងសំរាមបានល្អ មានន័យថាយើងមានចំណេះដឹងជាងសំរាម ហើយបើយើងដោះស្រាយគ្រប់គ្រងសំរាមមិនបាន គឺយើងអន់ជាងសំរាមទៅទៀត ពីព្រោះធ្លាប់ឃើញអ្នកខ្លះជិះឡានថ្លៃតែចោលសំរាមពាសវាលពាសកាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានប្រកាសថា « រាជបណ្ឌិត្យសភាកម្ពុជា មានដៃគូរវិទ្យាសាស្ត្រជាច្រើន ទាំងក្នុងស្រុក និងអន្តរជាតិ ដែលអាចជម្រុញដល់ការសិក្សាស្រាវជ្រាវឱ្យកាន់តែមានភាពរីកចម្រើន ហើយរាជបណ្ឌិត្យ សភាកម្ពុជាជម្រុញនិងបើកចំហរចំពោះការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ជាមួយគ្នានោះ រាជបណ្ឌិត្យសភាកម្ពុជាស្នើឱ្យមានការប្រមូលផ្តុំគ្នាបង្កើតជាស្នាដៃថ្មី ដើម្បីជួយដល់សង្គមជាតិឱ្យមានការរីចម្រើន ពីព្រោះបើយើងមិនប្រឹងបង្កើតស្នាដៃថ្មីទេ យើងបានត្រឹមតែបង្អួតប្រាង្គប្រាសាទចាស់ៗ ចុះបើរបស់ទាំងនោះសឹករិចរិលអស់ តើយើងបានអ្វីទៅបង្អួតគេទៀត? ហើយបច្ចុប្បន្ន យើងកំពុងប្រើប្រាស់បច្ចេកទេសរបស់គេ ដែលពេលខ្លះបច្ចេកទេសទាំងនោះមិនត្រូវនឹងបរិបទរបស់យើង ដូចនេះបើយើងមិនស្វាគមន៍ការសិក្សាការស្រាវជ្រាវរកឃើញថ្មីៗទេ សង្គមយើងនឹងថយក្រោយហើយ ហើយយើងនឹងរង់ចាំប្រើបច្ចេកទេសរបស់គេរហូត»។

ជាទីបញ្ចប់នៃខ្លឹមសារដែលប្រកបទៅដោយអត្ថន័យពាក់ព័ន្ធនឹង ការគាំទ្របច្ចេកវិទ្យាផលិត និងប្រើប្រាស់បាយអូឆា ដើម្បីបង្កើនទិន្នផលកសិកកម្មនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការក៏ បានប្រកាសបើកកម្មវិធីចាប់ឱ្យមានដំណើរការស្របតាមរបៀបវារៈដែលមានវាគ្មិនជាអ្នកស្រាវជ្រាវ និងមានបទពិសោធន៍ទាំងក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងបានជូនពរដល់វាគ្មិន និងអ្នកចូលរួមទាំងអស់នៅក្នុងអង្គពិធី មានស្នាមញញឹមនិងក្តីស្រលាញ់ផងដែរ៕ 

RAC Media | ម៉ៅ សុគន្ធា






អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស