ព័ត៌មាន

«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»

2018-08-10 07:03:16 ថ្ងៃសុក្រ, 10 សីហា 2018 ម៉ោង 02:03 PM
អ្នកមើល 14788
post_detail

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងការសិក្សាសង្កេតមរតកវប្បធម៌អរូបីដូចគ្នានៅខេត្តក្រចេះ។

ការសិក្សានេះមានគោលបំណងស្រាវជ្រាវពីការប្រើប្រាស់ដើមខ្ជែង (ដើមទ្រាំងដែលភាសាអ្នកស្រុកតាមតំបន់ ហៅ​ថាដើម​ខ្ជែង) ក្នុងមុខរបរចិញ្ចឹមជីវិតនៅខេត្តក្រចេះ និងសិក្សាស្វែងយល់ដើម្បីរកទិន្នន័យបន្ថែមទាក់ទងនឹង​ការប្រើប្រាស់អត្ថប្រយោជន៍ដើមខ្ជែងជាអត្តសញ្ញាណនៃតំបន់ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការប្រើដើមខ្ជែងនៅតំបន់ឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជាតេជោសែនឫស្សីត្រឹប នៃខេត្តព្រះវិហារ។ 

ស្លឹកទ្រាំងដែលត្រូវបានគេប្រើប្រាស់សម្រាប់កត់ត្រាពីក្បួនច្បាប់នានា ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងហៅថា សាស្ត្រាស្លឹករឹត។ បើតាមកំណត់ត្រារបស់សម្តេចសង្ឃ ជួន ណាត បានឱ្យដឹងថា សាស្ត្រាស្លឹករឹតនេះ មាន​កត់​ត្រាពីទ្រឹស្តីក្បួនច្បាប់អំពីសាសនា និងទ្រឹស្តីអប់រំផ្សេងៗនៃជីវិត។ តាមការសិក្សាស្រាវជ្រាវមកថា ស្លឹករឹតនេះ ត្រូវ​បានគេកែច្នៃនិងប្រើប្រាស់តាំងពីសម័យអង្គរមក តែឯកសារមួយចំនួនថា មានការប្រើប្រាស់នៅក្រោយសម័យអង្គរ។ បើតាមការស្រាវជ្រាវរបស់លោក ណុន សុខា ប្រធានផ្នែកអក្សរសាស្ត្រ អក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់សាស្ត្រាស្លឹករឹត មានច្រើនចាប់តាំងពីសម័យលង្វែកមកម្លេះ ហើយសាស្ត្រានេះ ច្រើនកត់ត្រាពីប្រវត្តិសាស្ត្រ រឿងព្រេង ក្បួនច្បាប់នានា (ដូចជា ច្បាប់ប្រុស ច្បាប់ស្រី ជាដើម)។ ក្រោយមកនៅសតវត្សរ៍ទី១៩ ក្បួនច្បាប់ចារទុកនៅលើស្លឹករឹតដែលមានអាយុកាលចំណាស់ៗ ត្រូវបានគេចាប់ផ្តើមរៀបចំចារឡើងវិញលើស្លឹករឹតថ្មីរហូតមកដល់បច្ចុប្បន្ននេះ ហើយសាស្ត្រាស្លឹករឹតនេះ ច្រើនរក្សាទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និងតាមនៅទីវត្តអារ៉ាម។

សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានចុះទៅសិក្សានៅក្នុងភូមិមានជ័យ ឃុំមានជ័យ និងភូមិថ្នល់ ឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។  

RAC Media 


អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស