ព័ត៌មាន

«កម្ពុជាជាប់លេខ១ ក្នុងនាមជាប្រទេសទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស» ដោយ៖ ផាញ់ សារឿន

2019-02-12 03:28:21 ថ្ងៃអង្គារ, 12 កុម្ភៈ 2019 ម៉ោង 10:28 AM
អ្នកមើល 330
post_detail

ភ្នំពេញ៖ នៅក្នុងរយៈពេល៤ឆ្នាំជាប់គ្នាកម្ពុជាបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស ពោលគឺនៅប្រទេសកម្ពុជាដោយគ្រាន់តែចំណាយប្រាក់១២៥០ដុល្លារក្នុង១ខែ។ នេះបើយោងតាមការចុះផ្សាយរបស់គេហរទំព័រព័ត៌មាន international living ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ និងគេហរទំព័ត៌មានថ្មីៗនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមប្រភពដដែលបានបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ និងថៃជាប់ចំណាត់ថ្នាក់លេខ៣ ចំណែកឯប្រទេសនៅតំបន់អាមេរិកខាងត្បូង ប៉េរូ និងបូលីវី ស្ថិតនៅចំណាត់ថ្នាក់លេខ៤ និង លេខ៥។

ដោយឡែកតាមការចុះផ្សាយរបស់គេហរទំព័រព័ត៌មានភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ក្នុង​ចំណោម​ប្រទេស​ចំនួន ​២៥ ​ដែល​ស្ថិត​ក្នុង​តារាង​របស់​សន្ទស្សន៍​ ​Annual Global Retirement Index នៅឆ្នាំ ២០១៩ ​បាន​ផ្តោត​លើ​សូចនាករ​ចំនួន ​៤ រួម​មាន ហិរញ្ញវត្ថុ ​សុខភាព​ ជីវិត​កម្សាន្ត ​និង​អភិបាលកិច្ច​ ​ហើយសម្រាប់​សូចនាករ​ទាំង ​៤ ​នេះ ​គឺ​ត្រូវ​​​ចែក​ចេញ​ជា​ ១៣ ​ប្រភេទ​រួម​មាន​ការ​​ទិញ ​និង​វិនិយោគ ការ​ជួល​ អត្ថប្រយោជន៍​ និង ការ​ចុះ​ភាគរយ ​ទិដ្ឋាការ ​និង ​ការ​ស្នាក់​នៅ ការ​ចំណាយ​សម្រាប់​រស់​នៅ សម្រប​​ខ្លួន​ទៅ​ស្ថានភាព​ថ្មី​ ការ​កម្សាន្ត ​និង ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ការ​ថែទាំ​សុខភាព ​ការ​កម្សាន្ត​ប្រកប-​ដោយ​ផាសុកភាព ​ការ​អភិវឌ្ឍ​ អាកាសធាតុ ​អភិបាលកិច្ច និង​ឱកាស​។

​RAC Media | ផាញ់ សារឿន






អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស