Royal Academy of Cambodia
នៅកម្ពុជា នៅពេលគេលើកឡើងអំពីសាសនិកគោរពប្រតិបត្តិសាសនាអ៊ិស្លាម គឺគេតែងគិតសំដៅដល់ជនជាតិចាមដែលមានប្រភពកំណើតនៅប្រទេសចម្ប៉ា ហើយដែលបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងដែនរដ្ឋកម្ពុជានៅអំឡុងសតវត្សរ៍ទី១៥ បន្ទាប់ពីប្រទេសនេះត្រូវវាយយកគ្រប់គ្រងដោយវៀតណាម។ ប៉ុន្តែ វាពុំមែនបែបនេះឡើយ។ នៅមានជនជាតិទីទៃពីជនជាតិចាមដែលគោរពប្រតិបត្តិសាសនាអ៊ិស្លាម ហើយដែលបានមករស់នៅក្នុងដែនរដ្ឋកម្ពុជាដែរ នោះគឺជាជនជាតិជ្វាដែលបានធ្វើអន្តោប្រវេសន៍ពីកោះជ្វា ប្រទេសឥណ្ឌូនេស៊ី មករស់នៅកម្ពុជាតាមតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកំពត។ មានឯកសារបញ្ជាក់ថា ជ្វា ប្រហែលមករស់នៅក្នុងកម្ពុជានៅតាំងពីសតវត្សទី១៣។
អត្ថបទនេះនឹងព្យាយាមបកស្រាយបញ្ជាក់លើអំណះអំណាងខាងលើ តាមរយៈការសិក្សាស្រាវជ្រាវលើសហគមន៍សាសនិកអ៊ិស្លាម នៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលជាឃុំមានសាសនិកអ៊ិស្លាមរស់នៅច្រើនជាងគេក្នុងខេត្តកំពត ហើយការសិក្សាស្រាវជ្រាវនេះ គឺផ្តោតលើប្រវត្តិ ទំនៀមទម្លាប់ប្រពៃណី និងការប្រតិបត្តិសាសនាអ៊ិស្លាមរបស់សហគមន៍នេះ។
លោក-លោកស្រី ចាប់អារម្មណ៍ពីខ្លឹមសារនៃអត្ថបទស្រាវជ្រាវ និងចង់ដឹងបន្ថែមពីសាសនិកអ៊ិស្លាមនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត សូមចូលទៅគេហទំព័រនៃរាជបណ្ឌិត្យសភាកម្ពុជា ឬ ទាញយកអត្ថបទទាំងស្រុង ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/56.pdf?1549621087
RAC Media
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...
កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំងមូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេថាចេញប្រភពមកពីប្រទេស...