ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

2019-02-08 05:07:02 ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 12:07 PM
អ្នកមើល 3328
post_detail

បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. វត្ថុវិស័យ  ២. វត្ថុវិស័យនិយម ៣. ប្រធានអារម្មណ៍។
- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៤ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត នាថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. ការបំបែក ២. ដំណកអំបិល ៣. ស៊ីនេទិកគីមី ៤.​ គីមីជីវៈ/ជីវគីមីវិទ្យា។

សទិសន័យ
១-វត្ថុវិស័យ អ.objective បារ. Objectif ៖ វត្ថុ បញ្ហា បាតុភូត ព្រឹត្តិការណ៍សត្យានុមតិ ដែលមានអត្ថិភាពនៅក្រៅខ្លួនអ្នកនិពន្ធ ហើយ​ត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃអក្សរសិល្ប៍ សិល្បៈ។
ឧទាហរណ៍ -ព្រឹត្តិការណ៍ក្នុងរឿងភូមិតិរច្ឆាន -ព្រឹត្តិការណ៍ក្នុងរឿងទុំទាវ
២-វត្ថុវិស័យនិយម អ.objectivism បារ. Objectivisme៖ ទស្សនៈដែលផ្ដល់តម្លៃទៅលើវត្ថុវិស័យក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយ​អ្នក​និពន្ធ​ពុំបានបង្ហាញពីជំហរ ទស្សនៈរបស់ខ្លួនក្នុងការពន្យល់​អំពីបុព្វហេតុ​នៃវត្ថុវិស័យ​នោះ​ឡើយ​។
ករណីដូចជាក្នុងដំណើររឿងមួយ អ្នកនិពន្ធរៀបរាប់អំពីទុក្ខវេទនារបស់ប្រជាជន តែគាត់​ពុំបានបង្ហាញទស្សនៈឬជំហរផ្ទាល់ខ្លួនអំពីមូលហេតុដែលនាំឱ្យប្រជាជនរងទុក្ខនោះទេ។
៣-ប្រធានអារម្មណ៍៖ គំនិត ទស្សនៈ ជំហរ អារម្មណ៍របស់អ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ដែល​កើត​ឡើង​ក្នុងពេលទទួលរូបភាព ហេតុការណ៍ រឿងរ៉ាវផ្សេងៗក្នុងស្នាដៃអក្សរសិល្ប៍ សិល្បៈ។
៤- ការបំបែក អ. dissociation បារ.dissociation (f.)៖ លំនាំទូទៅមួយដែលក្នុងនោះ សមាសធាតុមួយត្រូវបាន ញែកឬបែកជាភាគល្អិតតូចៗជាង (ដូចជា ម៉លេគុល តូចជាង អាតូម អ៊ីយ៉ុងឬរ៉ាឌីកាល់) ជាធម្មតាវាអាចជាលំនាំត្រឡប់វិញបាន។
ឧទាហរណ៍ ពេលរលាយក្នុងទឹកអំបិល NaCl ត្រូវបានបំបែកជាអ៊ីយ៉ុងវិជ្ជមាន Na+និងអ៊ីយ៉ុងអវិជ្ជមាន Cl’ ។
 NaCl ⇋  Na+Cl’
៥- ដំណកអំបិល អ. desalination បារ. Dessalement(m.) / désalinisation(f.)៖ លំនាំនៃការដកបរិមាណអំបិលនៃបណ្តាសារធាតុរ៉ែ ចេញពីទឹកសមុទ្រ ទឹកប្រៃឬសារធាតុណាមួយ។
៦- ស៊ីនេទិកគីមី អ. Chemical kinetics បារ. Cinétique  Chimiques (f.)៖ ការសិក្សាពីកម្រិតល្បឿន និងចលនាការនៃប្រតិកម្មគីមី។
៧- គីមីជីវៈ/ ជីវគីមីវិទ្យា អ. biochemistry  បារ. Biochemie (f.)៖ វិទ្យាសាស្រ្តសិក្សាអំពីសមាសធាតុ និងលំនាំគីមីក្នុងភាវៈរស់។

RAC Media

 - សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី



- សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម



អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស