Royal Academy of Cambodia
បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. វត្ថុវិស័យ ២. វត្ថុវិស័យនិយម ៣. ប្រធានអារម្មណ៍។
- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៤ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត នាថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. ការបំបែក ២. ដំណកអំបិល ៣. ស៊ីនេទិកគីមី ៤. គីមីជីវៈ/ជីវគីមីវិទ្យា។
សទិសន័យ៖
១-វត្ថុវិស័យ អ.objective បារ. Objectif ៖ វត្ថុ បញ្ហា បាតុភូត ព្រឹត្តិការណ៍សត្យានុមតិ ដែលមានអត្ថិភាពនៅក្រៅខ្លួនអ្នកនិពន្ធ ហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃអក្សរសិល្ប៍ សិល្បៈ។
ឧទាហរណ៍ -ព្រឹត្តិការណ៍ក្នុងរឿងភូមិតិរច្ឆាន -ព្រឹត្តិការណ៍ក្នុងរឿងទុំទាវ
២-វត្ថុវិស័យនិយម អ.objectivism បារ. Objectivisme៖ ទស្សនៈដែលផ្ដល់តម្លៃទៅលើវត្ថុវិស័យក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយអ្នកនិពន្ធពុំបានបង្ហាញពីជំហរ ទស្សនៈរបស់ខ្លួនក្នុងការពន្យល់អំពីបុព្វហេតុនៃវត្ថុវិស័យនោះឡើយ។
ករណីដូចជាក្នុងដំណើររឿងមួយ អ្នកនិពន្ធរៀបរាប់អំពីទុក្ខវេទនារបស់ប្រជាជន តែគាត់ពុំបានបង្ហាញទស្សនៈឬជំហរផ្ទាល់ខ្លួនអំពីមូលហេតុដែលនាំឱ្យប្រជាជនរងទុក្ខនោះទេ។
៣-ប្រធានអារម្មណ៍៖ គំនិត ទស្សនៈ ជំហរ អារម្មណ៍របស់អ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ដែលកើតឡើងក្នុងពេលទទួលរូបភាព ហេតុការណ៍ រឿងរ៉ាវផ្សេងៗក្នុងស្នាដៃអក្សរសិល្ប៍ សិល្បៈ។
៤- ការបំបែក អ. dissociation បារ.dissociation (f.)៖ លំនាំទូទៅមួយដែលក្នុងនោះ សមាសធាតុមួយត្រូវបាន ញែកឬបែកជាភាគល្អិតតូចៗជាង (ដូចជា ម៉លេគុល តូចជាង អាតូម អ៊ីយ៉ុងឬរ៉ាឌីកាល់) ជាធម្មតាវាអាចជាលំនាំត្រឡប់វិញបាន។
ឧទាហរណ៍ ពេលរលាយក្នុងទឹកអំបិល NaCl ត្រូវបានបំបែកជាអ៊ីយ៉ុងវិជ្ជមាន Na+និងអ៊ីយ៉ុងអវិជ្ជមាន Cl’ ។
NaCl ⇋ Na+Cl’
៥- ដំណកអំបិល អ. desalination បារ. Dessalement(m.) / désalinisation(f.)៖ លំនាំនៃការដកបរិមាណអំបិលនៃបណ្តាសារធាតុរ៉ែ ចេញពីទឹកសមុទ្រ ទឹកប្រៃឬសារធាតុណាមួយ។
៦- ស៊ីនេទិកគីមី អ. Chemical kinetics បារ. Cinétique Chimiques (f.)៖ ការសិក្សាពីកម្រិតល្បឿន និងចលនាការនៃប្រតិកម្មគីមី។
៧- គីមីជីវៈ/ ជីវគីមីវិទ្យា អ. biochemistry បារ. Biochemie (f.)៖ វិទ្យាសាស្រ្តសិក្សាអំពីសមាសធាតុ និងលំនាំគីមីក្នុងភាវៈរស់។
RAC Media
- សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី
- សកម្មភាព ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗក្នុងការដកទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសស៊ីរី ហើយចំណុចនេះគឺជាការរំលឹកថ្មីមួយទៀតដល់អ្នកដែលជឿការសន្យារបស់អាមេរិក។នាយឧត្...
លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...
ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...
បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...