Royal Academy of Cambodia
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដីការក្រសួងទេសចរណ៍ មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ស៊ូឌីម៉ាន់ ហាសសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
នៅក្នុងខ្លឹមសារនៃជំនួបនោះ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ទិត្យ ចន្ថា បានប្រាប់អ្នកសាព័ត៌មានក្រោយជំនួបនោះថា ដើម្បីរៀបចំព្រឹត្តិការណ៍ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាគ្រោងនឹងរៀបចំការសំដែងសិល្បៈ ការរៀបចំពិព័រ ណ៌ទេសចរណ៍រួមគ្នា ព្រឹត្តិការណ៍កីឡាវាយកូនហ្គូលជាលក្ខណៈមិត្តភាព រួមនឹងវេទិកាផ្សេងៗទៀត។
សូមបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ មកគឺមានរយៈពេល៦០ឆ្នាំហើយ។ ហើយប្រទេសទាំងពីរក៏បានពង្រីកកិច្ចសហប្រតិបត្តិកាយ៉ាងរឹងមាំ លើផ្នែកសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ឧស្សាហកម្មថាមពល វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាលជាដើម។
ប្រភព៖ គេហទំព័រក្រសួងព័ត៌មាន ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩
RAC Media
សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រត...
នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោក ហេង វីរិទ្ធិ បានទទួល កម្រងសៀវភៅ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០២៣ បោះពុម្ភផ្សាយ...
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុ...