ព័ត៌មាន

«កម្ពុជា និងឥណ្ឌូណេស៊ីគ្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនហ្គូលមិត្តភាព និងពិព័រណ៍ទេសចរណ៍នៅឆ្នាំ២០១៩​នេះ...»

2019-02-07 16:59:31 ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019, 04:59 PM
post_detail

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ី​ឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដី​ការក្រសួងទេសចរណ៍  មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ស៊ូឌីម៉ាន់ ហាសសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។

នៅក្នុងខ្លឹមសារនៃជំនួបនោះ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ទិត្យ ចន្ថា បានប្រាប់អ្នកសាព័ត៌មានក្រោយ​ជំនួបនោះថា ដើម្បីរៀបចំព្រឹត្តិការណ៍ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាគ្រោងនឹងរៀបចំការសំដែងសិល្បៈ ការរៀបចំពិព័​រ ណ៌​ទេសចរណ៍រួមគ្នា ព្រឹត្តិការណ៍កីឡាវាយកូនហ្គូលជាលក្ខណៈមិត្តភាព រួមនឹងវេទិកាផ្សេងៗទៀត។

សូមបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ មកគឺមានរយៈពេល៦០ឆ្នាំហើយ។ ហើយប្រទេសទាំងពីរ​ក៏បានពង្រីកកិច្ចសហប្រតិបត្តិ​កាយ៉ាង​រឹងមាំ លើផ្នែកសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ឧស្សាហកម្មថាមពល វប្បធម៌ ទេសចរណ៍ អប់រំ និងសុខា​ភិ​បាល​ជាដើម។

ប្រភព៖ គេហទំព័រក្រសួងព័ត៌មាន ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩

RAC Media




អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស