Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានបញ្ជាក់ថានៅពាក់កណ្ដាលឆ្នាំ២០១៩ នេះ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ីបានឯក ភាពគ្នាឱ្យមានការហោះហើរត្រង់ពីរាជធានីហ្សាការតាមកកាន់រាជធានីភ្នំពេញ។
គម្រោងនេះ អាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឥណ្ឌូណេស៊ីឱ្យកាន់តែច្រើនទៀត ព្រោះចំនួនភ្ញៀវទេសចរឥណ្ឌូណេស៊ីដែលមកកាន់ប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ បើគិតជាចំនួនគឺត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ បើទោះបីជាចំនួនប្រជាជនឥណ្ឌូណេស៊ីមានរហូតដល់ជាង៥០លាននាក់ក៏ដោយ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីមុនឆ្នាំ១៩៧០ មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីក៏មានការហោះត្រង់ មកកម្ពុជាផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារសង្គមផ្ទៃក្នុងនៅកម្ពុជា ហើយគម្រោងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជានេះជាលើកទី១ហើយបន្ទាប់ពីបានផ្អាកមិនឱ្យមានការហោះហើរត្រង់ជាង ៤០ ឆ្នាំរួចមក៕
RAC Media | ផាញ់ សារឿន
ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...