Royal Academy of Cambodia
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលា
«ការប្រើប្រាស់ទឹកភ្លៀងសម្រាប់បរិភោគ ៖ សេចក្តីត្រូវការ និង ស្ថានភាពបច្ចុប្បន្ន នៅបណ្តាប្រទេសអាស៊ាន»។ ក្នុងនោះដែរ ក៏មានការដាក់បង្ហាញពីការរៀបចំប្រព័ន្ធ ប្រមូល ទឹក ភ្លៀង សម្រាប់បរិភោគនៅសាកលវិទ្យាល័យ Ton Duc Thang នៃទីក្រុងហូជីមិញផងដែរ។
(សាស្ត្រាចារ្យ Moo Young Han បង្ហាញពីម៉ាស៊ីនចម្រោះទឹក ហើយនិស្សិតអាចបរិភោគទឹកដោយផ្ទាល់ចេញពីក្បាលរ៉ូប៊ីណេតែម្តង។)
ប្រធានបទអំពីការប្រើប្រាស់ប្រភពទឹកភ្លៀងសម្រាប់បរិភោគ បានក្លាយជាប្រធានបទសំខាន់សម្រាប់ចូលរួមចំណែក លើកកំពស់គោលដៅអភិវឌ្ឍប្រកដដោយចីរភាព ៦.១ (SDG 6.1) ក្នុងការជំរុញកែប្រែប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ទឹក។ គោលដៅនៃការប្រើប្រាស់ទឹកភ្លៀង ជាធាតុសំខាន់សម្រាប់បញ្ចូលរួមជាមួយប្រព័ន្ធដែលមានស្រាប់ដើម្បីធានាបាន ថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងមានទឹកស្អាតសម្រាប់បរិភោគ។
បច្ចុប្បន្នទឹកភ្លៀងត្រូវបានគេ មើលរំលង បើទោះជា វាជា ប្រភព ទឹកដែលគួរជឿជាក់សម្រាប់បរិភោគ ហើយបានក្លាយជាទម្លាប់ដែលមានក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន។ យ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ បរិភោគ អាចនឹងមានឧបសគ្គច្រើនក្នុងការតម្លើងនិងជម្រុញឱ្យមានការរៀបចំជាប្រព័ន្ធដែលអាចធានាថា ទឹកភ្លៀង ដែល រក្សា ទុកនោះ គឺមានសុវត្ថិភាពដល់សុខភាពអ្នកបរិភោគ ក្នុងនោះមានឧបសគ្គផ្នែកបចេ្ចកទេស សង្គមសេដ្ឋកិច្ច និងបញ្ញត្តិផ្សេងៗផ្នែកសុខភាពផងដែរ។
នៅក្នុងសិក្ខាសាលានៅថ្ងៃទី៨ ខែសីហា នេះ ក្រុមការងារមកពីសាកលវិទ្យាល័យជាតិកូរ៉េ បានសហការអនុវត្ត គម្រោងមួយនៅឯសាកលវិទ្យាល័យ Ton Duc Thang ដើម្បីជំនះលើឧបសគ្គផ្នែកបច្ចេកទេស និងផ្នែកសង្គមផង ដែរ។ ការអនុវត្តគម្រោងទទួលបានការអបអរពីសំណាក់និស្សិតរាប់រយនាក់ដែលមកសិក្សានៅសាកលវិទ្យាល័យ នេះ។ ក្រៅអំពីការបង្ហាញពីការអនុវត្តគម្រោងការ ក្រុមការងារអ្នកជំនាញឯកទេសផ្នែកធនធានទឹក តំណាង ស្ថាប័ន មក ពី ប្រទេសកូរ៉េ កម្ពុជា និងវៀតណាម បានចូលរួមក្នុងការពិភាក្សា លើ ប្រធាន បទ បង្ហាញសំខាន់ៗជាច្រើន ដោយមាន ការ ចូលរួម ពីនិស្សិតនៃសាកលវិទ្យាល័យជាច្រើនរូប។ ការពិភាក្សាកាន់តែផុសផុលបន្ថែម នៅក្នុងកម្មវិធីពិភាក្សារួមមួយ ដែលដឹកនាំដោយសាស្ត្រាចារ្យ Eun Namkung (នាយកបណ្ឌិតសភាវិទ្យាសាស្ត្របរិស្ថាននៃប្រទេសកូរ៉េ)។ សរុបមកការជជែកពិភាក្សាក៏បានផ្តោតលើឧបសគ្គផ្សេងៗដែលកើតមាននៅតាមបណ្តាប្រទេសនានា គ្នុងនោះបានផ្តោតលើឧបសគ្គផ្នែកហិញ្ញវត្ថុ បញ្ហាសង្គម ទម្លាប់ ការយល់ដឹង ក៏មានកម្រិតខុសៗគ្នា ហើយត្រូវការឱ្យការសិក្សា គិតពីមធ្យោបាយដែលសមស្របសម្រាបការអនុវត្ត និងការទទួលយកបច្ចេកទេសសម្រាប់អនុវត្ត នៅតាមសហគមន៍នានា។ ក្រៅពីនេះ ការពិភាក្សា ក៏បានលើកឡើងពីជំហ៊ានដែល ត្រូវអនុវត្តបន្តយកមកពិភាក្សាយ៉ាងផុសផល។
អ្វីដែលគួរកត់សម្គាល់នោះ គឺប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានជួបពិភាក្សាដាច់ ដោយឡែកមួយជាមួយសាស្ត្រាចារ្យ Moo Young Han នៃសាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង អំពីកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័នទាំងពីរ ហើយនៅខែវិច្ឆិកាខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នជាតិទាំងពីរអំពីសហប្រតិបត្តិការវិទ្យាសាស្ត្រ។
RAC Media
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...