ព័ត៌មាន

«និស្សិតដេប៉ាតឺម៉ង់ភូមិវិទ្យានិងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះកម្មសិក្សាស្រាវជ្រាវ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដោយ៖ ស្រី សីហា

2019-02-07 04:32:53 ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:32 AM
អ្នកមើល 3170
post_detail

ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងតំបន់ជិតខាងឧទ្យានសម្រាប់ការចុះធ្វើកម្មសិក្សាស្រាវជ្រាវអំពីភូមិវិទ្យារូបនិងភូមិវិទ្យាមនុស្ស។ ក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យារូប បានផ្តោតលើប្រធានបទសំខាន់ចំនួន៧ គឺ៖ 

១. ការវាស់ជម្រាលដី ២. GIS និងផែនទី ៣. ការវាស់ជម្រាបទឹក ៤. ការមើលស្រទាប់ដីនិងដី ៥. ការវាស់ស៊ីតុណ្ហភាព ៦. គម្របរុក្ខជាតិ និង ៧. ការប្រើប្រាស់ដី ។

ដោយឡែកក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យាមនុស្ស បានផ្តោតសំខាន់ទៅលើប្រធានបទមួយដែលទាក់ទងទៅនឹងជីវភាពរស់នៅផ្សារភ្ជាប់ជាមួយបរិស្ថានវប្បធម៌ អប់រំ សុខភាព ដោយធ្វើការសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញឧទ្យាន។

ក្រៅពីសកម្មភាពចុះកម្មសិក្សាស្រាវជ្រាវទៅតាមប្រធានបទនីមួយៗ ក្រុមសាស្ត្រាចារ្យនិងនិស្សិត ក៏នឹងទៅទស្សនាឈ្វេងយល់បន្ថែមអំពីស្ថានីយបុរាណវត្ថុវិទ្យាដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រួមមានការទស្សនាតំបន់ឡស្លដែកបុរាណ ត្រពាំងបុរាណ និងទីតាំងសក្ការបូជាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ 

ជាងនេះទៀត ក្រុមនិស្សិតនិងសាស្ត្រារ្យក៏បានរួមសហការជាមួយនឹងក្រុមការងារឧទ្យានដោយបង្កើតឱ្យ​មានកម្មវិធីបោះជំរំ ដុតភ្លើងគប់ ច្រៀងរាំកម្សាន្តតាមប្រពៃណីនិងរត់ម៉ារ៉ាតុងចម្ងាយ ៣,២ គីឡូម៉ែត្រ នៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីការអភិរក្សបរិស្ថានធម្មជាតិ ការលើកកម្ពស់សុខភាព មិត្តភាព និងមនុស្សធម៌។

RAC Media


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស