Royal Academy of Cambodia
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងតំបន់ជិតខាងឧទ្យានសម្រាប់ការចុះធ្វើកម្មសិក្សាស្រាវជ្រាវអំពីភូមិវិទ្យារូបនិងភូមិវិទ្យាមនុស្ស។ ក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យារូប បានផ្តោតលើប្រធានបទសំខាន់ចំនួន៧ គឺ៖
១. ការវាស់ជម្រាលដី ២. GIS និងផែនទី ៣. ការវាស់ជម្រាបទឹក ៤. ការមើលស្រទាប់ដីនិងដី ៥. ការវាស់ស៊ីតុណ្ហភាព ៦. គម្របរុក្ខជាតិ និង ៧. ការប្រើប្រាស់ដី ។
ដោយឡែកក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យាមនុស្ស បានផ្តោតសំខាន់ទៅលើប្រធានបទមួយដែលទាក់ទងទៅនឹងជីវភាពរស់នៅផ្សារភ្ជាប់ជាមួយបរិស្ថានវប្បធម៌ អប់រំ សុខភាព ដោយធ្វើការសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញឧទ្យាន។
ក្រៅពីសកម្មភាពចុះកម្មសិក្សាស្រាវជ្រាវទៅតាមប្រធានបទនីមួយៗ ក្រុមសាស្ត្រាចារ្យនិងនិស្សិត ក៏នឹងទៅទស្សនាឈ្វេងយល់បន្ថែមអំពីស្ថានីយបុរាណវត្ថុវិទ្យាដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រួមមានការទស្សនាតំបន់ឡស្លដែកបុរាណ ត្រពាំងបុរាណ និងទីតាំងសក្ការបូជាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
ជាងនេះទៀត ក្រុមនិស្សិតនិងសាស្ត្រារ្យក៏បានរួមសហការជាមួយនឹងក្រុមការងារឧទ្យានដោយបង្កើតឱ្យមានកម្មវិធីបោះជំរំ ដុតភ្លើងគប់ ច្រៀងរាំកម្សាន្តតាមប្រពៃណីនិងរត់ម៉ារ៉ាតុងចម្ងាយ ៣,២ គីឡូម៉ែត្រ នៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីការអភិរក្សបរិស្ថានធម្មជាតិ ការលើកកម្ពស់សុខភាព មិត្តភាព និងមនុស្សធម៌។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...