ព័ត៌មាន

«សក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន» ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-02-07 04:03:21 ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:03 AM
អ្នកមើល 3160
post_detail

ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នៅជុំវិញផ្លូវនេះ។ ច្រកសេដ្ឋកិច្ចជាតំណភ្ជាប់ទាំងទំនាក់សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងការបង្កើតសុខដុមនីយកម្មនៃប្រទេសក្បែរខាងឬប្រទេសស្ថិតក្នុងតំបន់តភ្ជាប់ច្រកសេដ្ឋកិច្ចនេះ។          

ច្រកសេដ្ឋកិច្ចនេះ ត្រូវបានគេអនុវត្តច្រើនណាស់នៅលើពិភពលោក ជាពិសេសពីប្រទេសមួយទៅ កាន់តំបន់ ឬសហគមន៍សេដ្ឋកិច្ចមួយ ដូចជា ការតភ្ជាប់ពីប្រទេសចិនមកកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈកម្ពុជា។ សក្តានុពលរបស់កម្ពុជាក្នុងតំបន់អាស៊ាន គឺជាប្រទេសផ្តល់នូវការអនុគ្រោះដល់វិស័យទេសចរណ៍ និងអាចក្លាយជាកន្លែងណាត់ជួបគ្នា ដើម្បីកិច្ចការសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសដែលមានការលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន ដែលមានចំណូលសរុបកើនដល់ ២២,២ប៊ីលានដុល្លារ គិតតាមថ្លៃបច្ចុប្បន្ន ហើយប្រជាជនម្នាក់មានចំណូលជាមធ្យមប្រចាំឆ្នាំ ១ ៤៣៤ដុល្លារ។ កម្ពុជាបានក្លាយជាសេដ្ឋកិច្ចខ្លា ដែល បានប្រសិទ្ធនាមដោយធនាគារពិភពលោក និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៧។ ប្រទេសនេះ មានអត្រាកំណើនសេដ្ឋកិច្ចពិតថេរ ៧%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ រួមទាំងអត្រាអតិផរណាទាប ប្រហែល​៣% ជាមធ្យមគិតត្រឹមឆ្នាំ២០១៦ និង ៣,៨% នៅឆ្នាំ២០១៧នេះ។         

ចំណែកវិយោគមានការកើនឡើងដល់ ៥,៨៨ប៊ីលានដុល្លារ ត្រូវជា ២៩,៤% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះវិនិយោគដែលបានមកពីវិស័យឯកជនចំនួន ៣ ៨៧៩លានដុល្លារ និងវិនិយោគមានមកពីរដ្ឋចំនួន ១ ៣៤៣លានដុល្លារ។

សូមទាញយកអត្ថបទស្រាវជ្រាវទាំងស្រុង ពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖

http://rac.apppeppers.com/royal-academy/research/attachments/original/55.pdf?1549512397

RAC Media




អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស