Royal Academy of Cambodia
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃខែខាងលើនាក្នុងអំឡុងពេលនៃដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ ហើយនាវាចំនួន២គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងប្រារឰឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០:៣០ ព្រឹក នៅឯផែចាស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមប្រភពពីក្រសួងព័ត៌មានដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពដដែលបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្ដភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរផេ្សងៗ ក៏ដូចជាដើម្បីផ្ដល់ឱកាសឱ្យនាយនាវិកកម្មសិក្សាការីចំនួន១០៩រូបដែលទើបបានបពា្ចប់ការសិក្សាបានឈ្វេងយល់អំពីវប្បធម៌ និងវិស័យយោធានៅព្រះរាជា ណាចក្រកម្ពុជា ។
RAC Media
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...