ព័ត៌មាន

«ក្រុមវិស្វករប្រទេសថៃ និងជប៉ុន បានមកទស្សនកិច្ចឈ្វេងយល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ»

2019-02-06 03:02:57 ថ្ងៃពុធ, 06 កុម្ភៈ 2019 ម៉ោង 10:02 AM
អ្នកមើល 1089
post_detail

ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រទេសថៃ និងក្រុមវិស្វករជាន់ខ្ពស់ មកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្ដព្រះវិហារ។ លោក Surachat Khahinthapong និងក្រុមការងារបានទៅទស្សនាពិនិត្យនិងសិក្សានៅទីតាំងសំខាន់ៗដូចជា ទីតាំងគម្រោងសាងសង់កសិដ្ឋានចិញ្ចឹមគោទឹកដោះ ទីតាំងសាងសង់រោងចក្រកែច្នៃទឹកដោះគោស្រស់ ទីតាំងដាំស្មៅសម្រាប់គោទឹកដោះ ទីតាំងស្រះ និងប្រព័ន្ធស្រោចស្រពចំការស្មៅ ព្រមទាំងស្ថានីយទ្បស្លដែកបុរាណ និងទីតាំងពិសិដ្ឋនៅត្រពាំងត្រឹប។

ក្នុងឱកាសនោះ ក្រុមការងារទាំងពីរភាគីក៏បានពិភាក្សាគ្នាយ៉ាងសកម្មអំពីវិធីសាស្ត្របច្ចេកទេស និងបញ្ហាសំខាន់សម្រាប់ការងារចិញ្ចឹមគោទឹកដោះ ដូចជា៖
-ការជ្រើសរើសពូជស្មៅឱ្យស័ក្ដិសមនឹងប្រភេទដី ហើយធន់នឹងអាកាសធាតុរដូវប្រាំង ដូចជាពូជស្មៅពីរប្រភេទថ្មីគឺ គីវី និងអាតាតាំ។
-ការរក្សាទុកពូជអំពៅ ដោយប្រើអង្គប់វាយដើមអំពៅ នៅដើមខែវស្សា ដោយប្រមូលបន្ទាប់ពីវាលូតលាស់បាន ៦០ថ្ងៃ។ ការធ្វើផ្អកអំពៅដែលនៅសល់។ ការដាំពោតបន្ថែមដែលឱ្យផលក្នុងរយៈពេល ៧៥ថ្ងៃ។
-ការពង្រីកទំហំផ្ទៃស្រះឱ្យបានកាន់តែធំដើម្បីស្រោចស្រពទឹកគ្រប់គ្រាន់។
-ការកែលំអផ្នែកខ្លះនៃរោងគោទឹកដោះ ដូចជា ស្នូកចំណី ធ្លាគោដើរ ទីតាំងអាងស្តុកទឹកផឹកសម្រាប់គោ និងទីតាំងលាងសំអាតគោ ព្រមទាំងការបែកចែកប្លុក។
-ការតម្លើងកម្លាំងថាមពលភ្លើងអគ្គិសនីបន្ថែមរហូត250KVA សម្រាប់រោងpasteurize និង50KVA សម្រាប់រោងរឹតទឹកដោះ។

ជារួម ភាគីថៃ លោក Surachat Khahinthapongបានវាយតម្លៃខ្ពស់ចំពោះដំណើរការទៅមុខរបស់ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែនឫស្សីត្រឹប ប្រកបដោយឆន្ទៈមោះមុតចំពោះការងារចិញ្ចឹមគោទឹកដោះ និងកំណត់ការនាំចូល គោទឹកដោះដោយជោគជ័យនៅពេលខាងមុខឆាប់ៗឆ្នាំនេះ។ លោកបានបន្ថែមថា៖ «វាពិតជាមិនមានទីណាល្អជាងនៅឧទ្យានឫស្សីត្រឹប ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អាចចិញ្ចឹមគោទឹកដោះបានផង និងអភិរក្សព្រៃធម្មជាតិបានថែមទៀត»។

RAC Media







អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស