Royal Academy of Cambodia
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រទេសថៃ និងក្រុមវិស្វករជាន់ខ្ពស់ មកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្ដព្រះវិហារ។ លោក Surachat Khahinthapong និងក្រុមការងារបានទៅទស្សនាពិនិត្យនិងសិក្សានៅទីតាំងសំខាន់ៗដូចជា ទីតាំងគម្រោងសាងសង់កសិដ្ឋានចិញ្ចឹមគោទឹកដោះ ទីតាំងសាងសង់រោងចក្រកែច្នៃទឹកដោះគោស្រស់ ទីតាំងដាំស្មៅសម្រាប់គោទឹកដោះ ទីតាំងស្រះ និងប្រព័ន្ធស្រោចស្រពចំការស្មៅ ព្រមទាំងស្ថានីយទ្បស្លដែកបុរាណ និងទីតាំងពិសិដ្ឋនៅត្រពាំងត្រឹប។
ក្នុងឱកាសនោះ ក្រុមការងារទាំងពីរភាគីក៏បានពិភាក្សាគ្នាយ៉ាងសកម្មអំពីវិធីសាស្ត្របច្ចេកទេស និងបញ្ហាសំខាន់សម្រាប់ការងារចិញ្ចឹមគោទឹកដោះ ដូចជា៖
-ការជ្រើសរើសពូជស្មៅឱ្យស័ក្ដិសមនឹងប្រភេទដី ហើយធន់នឹងអាកាសធាតុរដូវប្រាំង ដូចជាពូជស្មៅពីរប្រភេទថ្មីគឺ គីវី និងអាតាតាំ។
-ការរក្សាទុកពូជអំពៅ ដោយប្រើអង្គប់វាយដើមអំពៅ នៅដើមខែវស្សា ដោយប្រមូលបន្ទាប់ពីវាលូតលាស់បាន ៦០ថ្ងៃ។ ការធ្វើផ្អកអំពៅដែលនៅសល់។ ការដាំពោតបន្ថែមដែលឱ្យផលក្នុងរយៈពេល ៧៥ថ្ងៃ។
-ការពង្រីកទំហំផ្ទៃស្រះឱ្យបានកាន់តែធំដើម្បីស្រោចស្រពទឹកគ្រប់គ្រាន់។
-ការកែលំអផ្នែកខ្លះនៃរោងគោទឹកដោះ ដូចជា ស្នូកចំណី ធ្លាគោដើរ ទីតាំងអាងស្តុកទឹកផឹកសម្រាប់គោ និងទីតាំងលាងសំអាតគោ ព្រមទាំងការបែកចែកប្លុក។
-ការតម្លើងកម្លាំងថាមពលភ្លើងអគ្គិសនីបន្ថែមរហូត250KVA សម្រាប់រោងpasteurize និង50KVA សម្រាប់រោងរឹតទឹកដោះ។
ជារួម ភាគីថៃ លោក Surachat Khahinthapongបានវាយតម្លៃខ្ពស់ចំពោះដំណើរការទៅមុខរបស់ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែនឫស្សីត្រឹប ប្រកបដោយឆន្ទៈមោះមុតចំពោះការងារចិញ្ចឹមគោទឹកដោះ និងកំណត់ការនាំចូល គោទឹកដោះដោយជោគជ័យនៅពេលខាងមុខឆាប់ៗឆ្នាំនេះ។ លោកបានបន្ថែមថា៖ «វាពិតជាមិនមានទីណាល្អជាងនៅឧទ្យានឫស្សីត្រឹប ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អាចចិញ្ចឹមគោទឹកដោះបានផង និងអភិរក្សព្រៃធម្មជាតិបានថែមទៀត»។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...