Royal Academy of Cambodia
កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្រះកែវ ប្រទេសថៃ។ ក្រុមសិក្ខាកាម នឹងចូលរួមវគ្គបណ្តុះបណ្តាលជំនាញចំនួន ៤ជំនាញសំខាន់ៗ គឺ៖
សូមបញ្ជាក់ដែរថា ការបញ្ជូនសិក្ខាកាមទៅចូលរួមវគ្គបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះវ៉ាងណាំយីននេះដែរ គឺជាចំណែកមួយនៃគម្រោងការអភិវឌ្ឍន៍ និងចិញ្ចឹមគោ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅស្រុកឆែប ខេត្តព្រះវិហារ។ នៅពេលបញ្ចប់ការសិក្សាបំប៉នបន្ថែមពីប្រទេសថៃ សិក្ខាកាមទាំងអស់នឺងទទួលបានឱកាសការងារនៅក្នុងឧទ្យានឫស្សីត្រឹប។
RAC Media | ស្រី សីហា
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...