ព័ត៌មាន

«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»

2019-02-01 09:48:20 ថ្ងៃសុក្រ, 01 កុម្ភៈ 2019 ម៉ោង 04:48 PM
អ្នកមើល 3380
post_detail

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយរួមមាន ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

គម្រោងនេះត្រូវបានផ្តល់ឥណទានដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក សម្រាប់ដំណើរការកម្មវិធីស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងជួយជំរុញដល់កំណើនកូនត្រីពូជ និងប្រភពចំណីអាហារ ព្រមទាំងពង្រឹងគ្រប់ទំនាក់ទំនងក្នុងចង្វាក់តម្លៃគិតពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។

កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូវផលត្រីដែលមានគុណភាពខ្ពស់ និងស្តង់ដាសមរម្យ។ លើសពីនេះ គម្រោងក៏នឹងជួយសេដ្ឋកិច្ចជាតិកម្ពុជាតាមរយៈការនាំចេញផលត្រីទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាព។ នេះបើតាម ប្រភពព័ត៌មាន ពីក្រសួងព័ត៌មានបានចុះផ្សាយនៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៩។

យោងតាមប្រភពដដែល លោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម (ហៅកាត់ថា CAST) ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍​អនុវិស័យជលផលនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាវារីវប្បកម្ម ដើម្បីធានានូវនិរន្តភាពផលិត​ផល​​ជល​ផល​នៅ​កម្ពុជា និងបង្កើននូវគុណភាព និងស្តង់ដាផលិតផលត្រី។ លោកបានបន្ដថា គម្រោង CAST ក៏នឹងជួយដល់ការ​ផ្សារ​ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

RAC Media


អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស