Royal Academy of Cambodia
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយរួមមាន ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គម្រោងនេះត្រូវបានផ្តល់ឥណទានដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក សម្រាប់ដំណើរការកម្មវិធីស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងជួយជំរុញដល់កំណើនកូនត្រីពូជ និងប្រភពចំណីអាហារ ព្រមទាំងពង្រឹងគ្រប់ទំនាក់ទំនងក្នុងចង្វាក់តម្លៃគិតពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។
កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូវផលត្រីដែលមានគុណភាពខ្ពស់ និងស្តង់ដាសមរម្យ។ លើសពីនេះ គម្រោងក៏នឹងជួយសេដ្ឋកិច្ចជាតិកម្ពុជាតាមរយៈការនាំចេញផលត្រីទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាព។ នេះបើតាម ប្រភពព័ត៌មាន ពីក្រសួងព័ត៌មានបានចុះផ្សាយនៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៩។
យោងតាមប្រភពដដែល លោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្ម (ហៅកាត់ថា CAST) ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អនុវិស័យជលផលនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាវារីវប្បកម្ម ដើម្បីធានានូវនិរន្តភាពផលិតផលជលផលនៅកម្ពុជា និងបង្កើននូវគុណភាព និងស្តង់ដាផលិតផលត្រី។ លោកបានបន្ដថា គម្រោង CAST ក៏នឹងជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន
RAC Media
...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...
នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...