Royal Academy of Cambodia
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងរយៈពេលមួយឆ្នាំនេះរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសមិទ្ធផលជាសង្ខេបដូចដូចខាងក្រោម៖
ក្នុងរយៈពេលមួយឆ្នាំនៃការបំពេញការងារជា ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នអន្តរជាតិចំនួន ១៥ ។
២.១. បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្មដើម្បីធ្វើកិច្ចសហការក្នុងការស្វែងរក
គម្រោងស្រាវជ្រាវ និងផ្ដល់ធាតុចូល
២.២.បានជួបពិភាក្សាជាមួយអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាលើគម្រោង
ស្រាវជ្រាវឥណទានខ្នាតតូចនៅកម្ពុជា
២.៣. ជួបពិភាក្សាជាមួយសហគមន៍មីក្រូហិរញ្ញវត្ថុនៅកម្ពុជា
២.៤. ជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការអភិវឌ្ឍគម្រោងផាកវី
មុខអង្គរវត្ដ
២.៥. ជួបពិភាក្សាជាមួយក្រុមហ៊ុនចិនវេងយូ ដើម្បីរៀបចំថ្នាក់បណ្ដុះកូនឈើនៅឧទ្យាន
រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ក្នុងរយៈពេលមួយឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលអាគារ២ខ្នង៖ មួយខ្នងជាអំណោយ
ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃជាង ១០ លានដុល្លាសហរដ្ឋអាមេរិក។ អគារមួយខ្នងទៀតជាអំណោយរបស់អ្នកឧកញា ពុង ឃាវសែ ជាអាគារសិក្សាដែលអាចផ្ទុកបាននិស្សិតចំនួន ៧០២ នាក់។
បានដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយក្រុមហ៊ុនចិនដាំអំពៅ វ៉េងយូរ។ បានរៀបចំពិធីដាំដើមឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប លើផ្ទៃដី ៥០ ហិកតា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ បង្កើតឱ្យមានការចិញ្ចឹមគោយកទឹកដោះ និងការចិញ្ចឹមគោយកសាច់នៅឧទ្យានឧទ្យាន រាជបណ្ឌិត្យសភា កម្ពុជា តេជោសែនឫស្សីត្រឹប។ បានជីកនិងស្ដារស្រះធំៗចំនួនបី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម។ បានសាងសង់ថ្នាលបណ្តុះកូនឈើមួយកន្លែងដែលស្របតាមបទដ្ឋានបច្ចេកទេស ជាអំណោយរបស់ ក្រុមហ៊ុនចំការអំពៅចិន វ៉េង យូ។ បានឈូសឆាយលើទីតាំងសំខាន់ៗ ដូចជាថ្នាលសម្រាប់ ដាំស្មៅគោ រោងចញ្ចឹមគោនិងពពែ បរិវេណ ការិយាល័យកណ្ដាលឧទ្យាន សាលាឆទាន សរុបចំនួន១៤ហិកតា និងផ្លូវលំចំនួន៤ខ្សែ ប្រវែង៥គ.ម ដោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ បានឈូសឆាយនិងភ្ជួរដីចំនួន៥០ហិកតាសម្រាប់ដាំកូនឈើ ដោយក្រុមការងារឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាម៉េត ប្រធានក្រុមវិស្វកម្ម សម្តេចតេជោ ប្រចាំទិសព្រះវិហារ។
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...
(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ...
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dat...
វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...