ព័ត៌មាន

«សមិទ្ធិផល១២ខែ ក្រោមការដឹកនាំរបស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

2018-08-08 10:46:46 ថ្ងៃពុធ, 08 សីហា 2018, 10:46 AM
post_detail

          នៅព្រឹកថ្ងៃ​១២រោច ខែ​ទុតិយាសាឍ ​ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងរយៈពេលមួយឆ្នាំនេះ​រាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសមិទ្ធផលជាសង្ខេបដូចដូចខាងក្រោម៖ 

          ១. កិច្ចសហប្រតិបត្តិការក្រៅប្រទេស

              ក្នុងរយៈពេលមួយឆ្នាំនៃការបំពេញការងារជា ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នអន្តរជាតិចំនួន ១៥ ។ 

         ២. ដៃគូរអភិវឌ្ឍជាតិ 

                 ២.១. បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្មដើម្បីធ្វើកិច្ចសហការក្នុងការស្វែងរក 

                         គម្រោងស្រាវជ្រាវ និងផ្ដល់ធាតុចូល 

                 ២.២.បានជួបពិភាក្សាជាមួយអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាលើគម្រោង 

                         ស្រាវជ្រាវឥណទានខ្នាតតូចនៅកម្ពុជា 

                 ២.៣. ជួបពិភាក្សាជាមួយសហគមន៍មីក្រូហិរញ្ញវត្ថុនៅកម្ពុជា 

                ២.៤. ជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការអភិវឌ្ឍគម្រោងផាកវី 

                        មុខអង្គរវត្ដ 

                ២.៥. ជួបពិភាក្សាជាមួយក្រុមហ៊ុនចិនវេងយូ ដើម្បីរៀបចំថ្នាក់បណ្ដុះកូនឈើនៅឧទ្យាន

                        រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ 

             ៣.​អាគារ និងរថយន្ត

                 ក្នុងរយៈពេលមួយឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលអាគារ២ខ្នង៖  មួយខ្នងជាអំណោយ 

 ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃជាង ១០ លានដុល្លាសហរដ្ឋអាមេរិក។ អគារមួយខ្នងទៀតជាអំណោយរបស់អ្នកឧកញា ពុង ឃាវសែ ជាអាគារសិក្សាដែលអាចផ្ទុកបាននិស្សិតចំនួន ៧០២ នាក់។ 

             ៤. ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប 

              បានដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយក្រុមហ៊ុនចិនដាំអំពៅ វ៉េងយូរ។ ​បានរៀបចំពិធីដាំដើមឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប លើផ្ទៃដី ៥០ ហិកតា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ បង្កើតឱ្យមានការចិញ្ចឹមគោយកទឹកដោះ និងការចិញ្ចឹមគោយកសាច់នៅឧទ្យានឧទ្យាន រាជបណ្ឌិត្យសភា កម្ពុជា តេជោសែនឫស្សីត្រឹប។ បានជីកនិងស្ដារស្រះធំៗចំនួនបី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន តាមរយៈឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម។   បានសាងសង់ថ្នាលបណ្តុះកូនឈើមួយកន្លែងដែលស្របតាមបទដ្ឋានបច្ចេកទេស ជាអំណោយរបស់ ក្រុមហ៊ុនចំការអំពៅចិន វ៉េង យូ។ បានឈូសឆាយលើទីតាំងសំខាន់ៗ ដូចជាថ្នាលសម្រាប់ ដាំស្មៅគោ រោងចញ្ចឹមគោនិងពពែ បរិវេណ ការិយាល័យកណ្ដាលឧទ្យាន សាលាឆទាន  សរុបចំនួន១៤ហិកតា និងផ្លូវលំចំនួន៤ខ្សែ ប្រវែង៥គ.ម ដោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ បានឈូសឆាយនិងភ្ជួរដីចំនួន៥០ហិកតាសម្រាប់ដាំកូនឈើ ដោយក្រុមការងារឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាម៉េត ប្រធានក្រុមវិស្វកម្ម សម្តេចតេជោ ប្រចាំទិសព្រះវិហារ។​​ ​

អត្ថបទទាក់ទង

«កិច្ចប្រជុំ ប្រចាំខែរបស់ថ្នាក់ដឹកនាំ មន្ត្រី​វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នៅសាលប្រជុំវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំប្រចាំខ...

2018-11-16 09:14:27   Fri, 16,11,2018, 09:14 AM
«ភាពសុខដុមរមនានៃក្រុមជនជាតិភាគតិចចិននៅកម្ពុជា»

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយ៖ ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។RAC Media

2018-11-15 16:57:47   Thu, 15,11,2018, 04:57 PM
«កិច្ចប្រជុំវិសាមញ្ញរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម...

2018-11-15 16:15:17   Thu, 15,11,2018, 04:15 PM
«បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាចំនួន១៦ ពាក្យត្រូវបានអនុម័ត»

កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិ...

2018-11-15 08:29:36   Thu, 15,11,2018, 08:29 AM
សន្និសីទតំបន់ ស្តីពី «ទំនាក់ទំនងនៅឧបទ្វីបកូរ៉េក្នុង ឆ្នាំ២០១៨ និងពេលខាងមុខ ៖ តថភាពនិងបញ្ហាប្រឈមថ្មី»

ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន...

2018-11-14 09:07:34   Wed, 14,11,2018, 09:07 AM
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ចំនួន០៧ ពាក្យ ត្រូវបានអនុម័ត...»

ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តម សូ មុយឃៀង បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៧ពាក្យ...

2018-11-14 08:40:56   Wed, 14,11,2018, 08:40 AM

សេចក្តីប្រកាស