ព័ត៌មាន

«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»

2019-01-30 10:30:03 ថ្ងៃពុធ, 30 មករា 2019 ម៉ោង 05:30 PM
អ្នកមើល 3179
post_detail

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់អំពីការវិវឌ្ឍរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបនេះ  ក៏បានពិភាក្សាពីការរៀបចំធ្វើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដែលនឹងត្រូវចុះហត្ថលេខានៅពេលដែលថ្នាក់ដឹកនាំនាំសារណរដ្ឋកូរ៉េអញ្ជើញមកបំពេញទស្សនកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា នៅពេលខាងមុខនេះ។ 

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត Kim Jae Youl ក៏មានគម្រោងចុះអនុស្សរណៈយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប សម្រាប់ការអភិរក្សព្រៃឈើ និងសត្វព្រៃប្រភេទកម្រនៅទីនោះ។ ឯកឧត្តមបណ្ឌិត Kim Jae Youl ក៏មានគម្រោងធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជានៅលើវិស័យជាច្រើនទៀតផងដែរ។ 

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត Kim Jae Youl បានជួយជ្រោមជ្រែងឱ្យមានការបង្កើតមជ្ឈមណ្ឌលសិក្សាកម្ពុជានៅក្នុងសាកលវិទ្យាល័យប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលឱ្យនិស្សិតចិន និងនិស្សិតបរទេស អាចសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីរបស់ខ្មែរនៅទីនោះបាន។ ដោយឡែក នៅវេលាថ្ងៃស្អែកនេះ ឯកឧត្តមបណ្ឌិត Kim Jae Youl នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងបាឋកថាមួយ ស្តីពីតម្លៃនៃតំបន់​អាស៊ីអាគ្នេយ៍ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ជំនួបនេះធ្វើឡើងនៅថ្ងៃ ពុធ ១០រោច ខែ បុស្ស សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។ 

RAC Media


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស