ព័ត៌មាន

«រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»

2019-01-30 04:02:40 ថ្ងៃពុធ, 30 មករា 2019 ម៉ោង 11:02 AM
អ្នកមើល 4580
post_detail

នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ​ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ្ឌកំបូល នៃរាជធានីភ្នំពេញ និង ស្រុកចំនួន០៣ គឺស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង និងស្រុកតាំងគោក នៃខេត្តកំពង់ធំ  ដែលមានសេចក្តីលម្អិតដូចខាងក្រោម៖

រាជធានីភ្នំពេញ
០១.ត្រូវបានបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៧ ពីខណ្ឌចំការមននៃរាជធានីភ្នំពេញ គឺ​សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និង សង្កាត់ទួលស្វាយព្រៃទី២។ ក្នុងនោះ សាលាខណ្ឌចំការមនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានផ្ទេរទៅឱ្យសាលាខណ្ឌបឹងកេងកង ហើយទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតក្នុងសង្កាត់ទន្លេបាសាក់។

០២.ត្រូវបានបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៦ពីខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញគឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងកាត់យកសង្កាត់ចំនួន០១ ពីខណ្ឌដង្កោ នៃរាជធានីភ្នំពេញគឺ សង្កាត់ប្រទះឡាង។ ព្រំប្រទល់រដ្ឋបាលខណ្ឌកំបូល ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ សរុបមកខណ្ឌកំបូលមានសង្កាត់ចំនួន០៧គឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ​សង្កាត់ប្រទះឡាង។

ក្រុងព្រះសីហនុ
ត្រូវបានបង្កើតក្រុងកោះរ៉ុង​ ដោយកាត់យកសង្កាត់ចំនួន០២ ពីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុគឺ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម រីឯទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។

១.ខេត្តពោធិ៍សាត់៖ ត្រូវបានបង្កើតស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ដោយកាត់យកឃុំចំនួន០២ គឺឃុំតាលោ នៃស្រុកបាកាននិងឃុំផ្ទះរុងនៃស្រុកភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់។ ត្រូវបានកាត់យកភូមិចំនួន០២ គឺភូមិកោះស្វាយ និង ភូមិកោះវត្ត ពីឃុំខ្នារទទឹង នៃស្រុកបាកាន មកឱ្យឃុំតាលោ នៃស្រុកតាលោសែនជ័យ។ សរុបមក ស្រុកតាលោ សែនជ័យ មានឃុំចំនួន ០២គឺ ឃុំតាលោ និង ឃុំផ្ទះរុង។ ទីតាំងសាលាស្រុកតាលោសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំផ្ទះ រុង។

២.ខេត្តស្ទឹងត្រែង៖ ត្រូវបង្កើតស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ដោយកាត់យកឃុំចំនួន០៣គឺ ឃុំអូរស្វាយ ឃុំកោះស្នែង និង ឃុំព្រះរំកិលពីស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាល ឃុំអូរស្វាយដោយឃុំកាត់យកផ្ទៃដីមួយផ្នែកពិសង្កាត់សាមគ្គី នៃក្រុងស្ទឹងត្រែង ផ្ទៃដីមួយផ្នែកពីឃុំស្តៅ នៃស្រុកសេ សាន និងកាត់យកភូមិចំនួន០១គឺ ភូមិណាអូង ពីឃុំស្រែសំបូរនៃស្រុកសៀមប៉ាង មកឱ្យឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។ សរុបមក ស្រុកបុរីអូរស្វាយសែនជ័យ មានឃុំចំនួន០៣គឺ ឃុំអូរស្វាយ ឃុំកោះស្នែង និង ឃុំព្រះរំកិល។ ទីតាំងសាលាស្រុកបុរីអូរស្វាយសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរស្វាយ។

៣.ខេត្តកំពង់ធំ៖  ត្រូវបានបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ ដោយកាត់យកឃុំចំនួន០៨ ពីស្រុកបារាយណ៍គឺ     ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និង ឃុំអណ្តូងពោធិ៍។ សរុបមកស្រុកតាំងគោកមានឃុំចំនួន០៨គឺ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និង ឃុំអណ្តូងពោធិ៍។ រីឯទីតាំង សាលាស្រុកតាំងគោក ត្រូវស្ថិតនៅក្នុងឃុំសូយោង។

(សូមអានអនុក្រឹត្យដូចខាងក្រោម៖...)












RAC Media | ម៉ៅ សុគន្ធា  

អត្ថបទទាក់ទង

បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM

សេចក្តីប្រកាស