Royal Academy of Cambodia
នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ្ឌកំបូល នៃរាជធានីភ្នំពេញ និង ស្រុកចំនួន០៣ គឺស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ដែលមានសេចក្តីលម្អិតដូចខាងក្រោម៖
រាជធានីភ្នំពេញ
០១.ត្រូវបានបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៧ ពីខណ្ឌចំការមននៃរាជធានីភ្នំពេញ គឺសង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និង សង្កាត់ទួលស្វាយព្រៃទី២។ ក្នុងនោះ សាលាខណ្ឌចំការមនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានផ្ទេរទៅឱ្យសាលាខណ្ឌបឹងកេងកង ហើយទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតក្នុងសង្កាត់ទន្លេបាសាក់។
០២.ត្រូវបានបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ ដោយកាត់យកសង្កាត់ចំនួន០៦ពីខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញគឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងកាត់យកសង្កាត់ចំនួន០១ ពីខណ្ឌដង្កោ នៃរាជធានីភ្នំពេញគឺ សង្កាត់ប្រទះឡាង។ ព្រំប្រទល់រដ្ឋបាលខណ្ឌកំបូល ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ សរុបមកខណ្ឌកំបូលមានសង្កាត់ចំនួន០៧គឺ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំសង្កាត់ប្រទះឡាង។
ក្រុងព្រះសីហនុ៖
ត្រូវបានបង្កើតក្រុងកោះរ៉ុង ដោយកាត់យកសង្កាត់ចំនួន០២ ពីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុគឺ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម រីឯទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។
១.ខេត្តពោធិ៍សាត់៖ ត្រូវបានបង្កើតស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ដោយកាត់យកឃុំចំនួន០២ គឺឃុំតាលោ នៃស្រុកបាកាននិងឃុំផ្ទះរុងនៃស្រុកភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់។ ត្រូវបានកាត់យកភូមិចំនួន០២ គឺភូមិកោះស្វាយ និង ភូមិកោះវត្ត ពីឃុំខ្នារទទឹង នៃស្រុកបាកាន មកឱ្យឃុំតាលោ នៃស្រុកតាលោសែនជ័យ។ សរុបមក ស្រុកតាលោ សែនជ័យ មានឃុំចំនួន ០២គឺ ឃុំតាលោ និង ឃុំផ្ទះរុង។ ទីតាំងសាលាស្រុកតាលោសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំផ្ទះ រុង។
២.ខេត្តស្ទឹងត្រែង៖ ត្រូវបង្កើតស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ដោយកាត់យកឃុំចំនួន០៣គឺ ឃុំអូរស្វាយ ឃុំកោះស្នែង និង ឃុំព្រះរំកិលពីស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាល ឃុំអូរស្វាយដោយឃុំកាត់យកផ្ទៃដីមួយផ្នែកពិសង្កាត់សាមគ្គី នៃក្រុងស្ទឹងត្រែង ផ្ទៃដីមួយផ្នែកពីឃុំស្តៅ នៃស្រុកសេ សាន និងកាត់យកភូមិចំនួន០១គឺ ភូមិណាអូង ពីឃុំស្រែសំបូរនៃស្រុកសៀមប៉ាង មកឱ្យឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។ សរុបមក ស្រុកបុរីអូរស្វាយសែនជ័យ មានឃុំចំនួន០៣គឺ ឃុំអូរស្វាយ ឃុំកោះស្នែង និង ឃុំព្រះរំកិល។ ទីតាំងសាលាស្រុកបុរីអូរស្វាយសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរស្វាយ។
៣.ខេត្តកំពង់ធំ៖ ត្រូវបានបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ ដោយកាត់យកឃុំចំនួន០៨ ពីស្រុកបារាយណ៍គឺ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និង ឃុំអណ្តូងពោធិ៍។ សរុបមកស្រុកតាំងគោកមានឃុំចំនួន០៨គឺ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និង ឃុំអណ្តូងពោធិ៍។ រីឯទីតាំង សាលាស្រុកតាំងគោក ត្រូវស្ថិតនៅក្នុងឃុំសូយោង។
(សូមអានអនុក្រឹត្យដូចខាងក្រោម៖...)
RAC Media | ម៉ៅ សុគន្ធា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយប្រតិភូនៃសាកលវិទ្យាល័យ East China Normal University ដែលដឹកនាំដោយលោកស្រី Huang Meixu នាយកមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដើម្បីពិភាក្សា ស្តីពី គម្រោងលម្អិតក្នុងកា...
ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ច...
ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានក...
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...