Royal Academy of Cambodia
បើយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ដីពីការបង្កើតខណ្ឌបឹងកេងកង ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបំបែកខណ្ឌចំការមន ដោយកាត់យកសង្កាត់ចំនួន៧ ដើម្បីបង្កើតខណ្ឌថ្មីមួយ គឺខណ្ឌបឹងកេងកង។ នៅក្នុងមាត្រាទី១ នៃអនុក្រឹត្យនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ គឺកាត់យកសង្កាត់ចំនួន៧ ពីខណ្ឌចំការមននៃរាជធានីភ្នំពេញគឺ៖ សង្កាត់បឹងកេងកងទី១, សង្កាត់បឹងកេងកងទី២, សង្កាត់បឹងកេងកងទី៣, សង្កាត់អូរឡាំពិក, សង្កាត់ទំនប់ទឹក, សង្កាត់ទួលស្វាយព្រៃទី១, និងសង្កាត់ទួលស្វាយព្រៃទី២។ ចំណែកសាលាខណ្ឌចំការមនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ នឹងត្រូវផ្ទេរទៅឱ្យសាលាខណ្ឌបឹងកេងកង ហើយទីតាំងសាលាខណ្ឌចំការមន នឹងត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់វិញ។
ក្រៅពីខណ្ឌបឹងកេងកង រាជរដ្ឋាភិបាលក៏គ្រោងនឹងបង្កើតខណ្ឌថ្មីមួយទៀតគឺខណ្ឌកំបូល ដោយកាត់យកសង្កាត់ចំនួន៦ ពីខណ្ឌពោធិ៍សែនជ័យ (សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ) និងកាត់យកសង្កាត់ប្រទះឡាង ពីខណ្ឌដង្កោផងដែរ។
សរុបមករាជធានីភ្នំពេញ នឹងមានខណ្ឌថ្មីចំនួន២ បន្ថែមលើខណ្ឌទាំង១២ ដែលមានស្រាប់ គឺខណ្ឌព្រែកព្នៅ, ខណ្ឌជ្រោយចង្វារ, ខណ្ឌសែនសុខ, ខណ្ឌមានជ័យ, ខណ្ឌឬស្សីកែវ, ខណ្ឌ៧មករា, ខណ្ឌច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
(រូបភាព ពីកោះសន្តិភាព)
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...