Royal Academy of Cambodia
ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺ
តាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើគម្រោងស្តីពី«ការគាំទ្របច្ចេកវិទ្យាសម្រាប់ផលិតនិងប្រើប្រាស់បាយអូឆា ( Biochar) ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា»។ គម្រោងនេះ បានអនុវត្តក្នុងរយៈពេលប្រាំមួយខែកន្លងទៅក្នុងឆ្នាំ២០១៨ (ខែមីនា ដល់ ខែសីហា ឆ្នាំ២០១៨) លើដំណាំពីរប្រភេទគឺ ដំណាំ ស្ពៃខ្មៅ និង ដំណាំពោត។
ការរៀបចំការពិសោធន៍លើការប្រើប្រាស់បាយអូឆានេះ ត្រូវធ្វើឡើងនៅកន្លែងពិសោធន៍នៅខេត្តកំពង់ស្ពឺ ហើយការពិសោធន៍ផ្ទាល់មួយទៀតដោយបេក្ខជនបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល ដោយប្រើប្រាស់បាយអូឆា យកពីកន្លែងពិសោធន៍ពីខេត្តកំពង់ស្ពឺទៅ។
ការអនុវត្តបាយអូឆាលើដំណាំ ស្ពៃខ្មៅ និង ដំណាំពោត ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមបោះពុម្ពផ្សាយសមិទ្ធផល ជាលក្ខណៈអន្តរជាតិជាមួយឯកសារអ្នកស្រាវជ្រាវពីបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ីប៉ាស៊ីភិច។ សម្រាប់ការអនុវត្តបាយអូឆាលើដំណាំពោត ្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រក្នុងសាកលវិទ្យាល័យជាតិសេអ៊ូល នៅប្រទេសកូរ៉េ ។ ដោយឡែកសម្រាប់ការអនុវត្តបាយអូឆាដដែលលើដំណាំស្ពៃខ្មៅវិញ បោះផ្សាយនៅក្នុងទស្សនាវដ្ដី វិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន។ សូមចូលមើលការបោះពុម្ពផ្សាយក្នុង តំណភ្ជាប់ខាងក្រោម៖ https://www.jstage.jst.go.jp/article/jsmcwm/29/0/29_573/_article/-char/ja/។
ក្រុមស្រាវជ្រាវនេះ នឹងបង្ហាញស្នាដៃស្រាវជ្រាវជាបន្តនៅថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការបោះពុម្ពផ្សាយនៅក្នុងទស្សនាវដី្ដ «Waste Management (http://www.journals.elsevier.com/waste-management)»។ អត្ថបទស្រាវជ្រាវដែលគ្រោងបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រនេះ មានប្រធានបទ៖ «ការឆ្លើយតបនៃការលូតលាស់ និងទិន្នផលដំណាំស្ពៃចង្កឹះតាមរយៈការអនុវត្តបាយអូឆាផលិតពីសំណល់កាហ្វេ និងសំណល់កំទេចកំទីឈើ (Response of growth and yield of Pak Choi by coffee grounds and wood chip biochar)»។ តាមរយៈស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ ELSEVIER (www.elsevier.com) នៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ២០២០ គឺជាដំណើរជំរុញឱ្យស្នាដៃស្រាវជ្រាវរបស់កម្ពុជា ឈានចូលក្នុងបរិបទនៃការប្រកួតប្រជែងកម្រិតពិភពលោក។
RAC Media
ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ...
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...