Royal Academy of Cambodia
ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្នុងប្រទេសនេះរួមមានវៀតណាម ចិន ចាម និងកុលសម្ព័ន្ធផ្សេងៗទៀត មានដូចជាកួយ ចារ៉ាយ ព្នង ជាដើម។
បើយោងតាមប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងជាច្រើនដង ហើយប្រទេសនេះតែងតែមានវីរៈបុរសស្នេហាជាតិចេញមុខការពារទឹកដី នៅពេលដែលមានសង្គ្រាម ឬឈ្លានពានម្តងៗ។
ដោយសារតែប្រវត្តិសាស្ត្រមិនល្អជាមួយប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះមិនពេញចិត្តចំពោះការសិក្សាភាសា វប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់នៃប្រទេសជិតខាង រហូតដល់មានពេលខ្លះ អ្នកស្នេហាជាតិជ្រុលនិយមមួយចំនួនបានធ្វើការតិះដៀលអ្នកដែលមានបំណងសិក្សាភាសា ឬវប្បធម៌របស់ប្រទេសជិតខាង ថាជាអាយ៉ង ឬជាអ្នកបំផ្លាញជាតិទៅវិញ។
បើសិនជាយើងក្រឡេកមើលប្រទេសជិតខាងរបស់កម្ពុជាចំនួនពីរ គឺប្រទេសថៃ និងប្រទេសវៀតណាមវិញនោះ យើងនឹងឃើញមានភាពខុសស្រឡះអំពីប្រទេសកម្ពុជា ព្រោះថានៅតាមសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ ភាគច្រើននៅក្នុងប្រទេសទាំងពីរនោះ សុទ្ធតែមាននាយកដ្ឋាន ឬផ្នែកដែលសិក្សាអំពីប្រទេសកម្ពុជា ដូចជាគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ពួកគេបានយល់យ៉ាងច្បាស់អំពីកម្ពុជា ហើយគេមិននិយាយថា ការសិក្សាអំពីគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា ពួកគេនឹងក្លាយជាអាយ៉ង ឬជាទាសកររបស់កម្ពុជាសោះឡើយ តែពួកគេយល់ច្បាស់អំពីសារៈប្រយោជន៍សម្រាប់ជាតិសាសន៍របស់គេនៅពេលដែលគេបានស្គាល់ប្រទេសជិតខាងបានកាន់តែច្បាស់។
កន្លងមក សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ មានបំណងបើកការសិក្សាភាសាវៀតណាមកម្រិតបរិញ្ញាបត្រក្នុងប្រទេសកម្ពុជាជាលើកដំបូង តែបែរជាមានការរិះគន់អំពីអ្នកស្នេហាជាតិតាមបណ្តាញសង្គម ថាប្រទេសកម្ពុជា នឹងក្លាយជាយ៉ង ឬទឹកដីរបស់ប្រទេសជិតខាងទៅវិញ។
ការសិក្សាភាសា គោលនយោបាយ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជិតខាង ពិតជាមានសារៈសំខាន់ណាស់ ឧទាហរណ៍ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅមានព្រះជន្មនៅឡើយ លោកមានសមត្ថភាព ប្រើប្រាស់ភាសាបារាំង អង់គ្លេស វៀតណាម ថៃ និងឡាវ បានយ៉ាងស្ទាត់ជំនាញ ហើយលោកក៏បានជម្រុញឱ្យជនជាតិខ្មែរ សិក្សាភាសាប្រទេសជិតខាងឱ្យបានច្បាស់ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិ។
មនុស្សមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់ក្រុម បានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ប្រទេសជិតខាង ហើយសូម្បីតែភាសារបស់ប្រទេសជិតខាង ដែលចាំបាច់សម្រាប់គោលនយោបាយជាតិ ក៏គេមិនចង់ឱ្យមានការសិក្សាដែរ ហើយចំណុចនេះ គឺជាការខុសឆ្គងខ្លាំងណាស់ ព្រោះថា «ការទទួលបានព័ត៌មានជាក់លាក់តាមរយៈការយល់ភាសារបស់អ្នកដែលយើងមិនពេញចិត្ត ឬអ្នកជិតខាងរបស់យើងនោះ គឺជាច្រកនាំទៅរកជោគជ័យសម្រាប់ប្រទេសជាតិរបស់យើង»។
«បើយើងមិនពេញចិត្តអ្នកណាម្នាក់ យើងត្រូវដឹងគ្រប់យ៉ាងអំពីអ្នកនោះ»
ដោយលោក ស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
បច្ចេកសព្ទចំនួន៣៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុ...
កាលពីថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលជាបណ្ឌិតសភាចារ្យ ស្ថាបនិក និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាដំបូងបំផុត តាំងពី ពេលបង្កើត រាជ...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជនន...
ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការត្រឹមត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...