Royal Academy of Cambodia
ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក ក្រុង ដែលមានស្រាប់ចំនួន៨។
នៅក្នុងមាត្រា២ នៃអនុក្រឹត្យខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សាលាស្រុកតាំងគោក គឺស្ថិតនៅក្នុងឃុំសូយោង។ ស្រុកតាំងគោក មានឃុំចំនួន៨ កាត់ចេញពីស្រុកបារាយណ៍ គឺឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រាល ឃុំស្រឡៅ ឃុំសូយោង ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។ ការបង្កើតស្រុកថ្មីនេះ គឺអនុលោកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សូមបញ្ជាក់ដែរ ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ជាខេត្តស្ថិតនៅចំណុចកណ្តាលនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនិងខេត្តក្រចេះ (ខាងកើត) ខេត្តកំពង់ឆ្នាំងនិងខេត្តសៀមរាប (ខាងលិច) ខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង (ខាងត្បូង) និងខាងជើងជាប់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។មុនការបង្កើតស្រុកតាំងគោក ខេត្តកំពង់ធំ មាន០៨ក្រុងស្រុក មាន៨១ឃុំសង្កាត់ និងមាន៧៦៧ភូមិ ផ្ទៃដីសរុប១៥.០៦១គ.ម២ ប្រជាជនសរុប ៧៥៩.៩៤៣នាក់ ស្រី៣៨៧.៨០៥នាក់ ស្នើនឹង១៦២.១៤៨ គ្រួសារ។
បើតាមគេហទំព័រ KAMPONGTHOM.GOV.KH ខេត្តកំពង់ធំមានប្រជាជនប្រមាណ៨០% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅ។ ក្រៅពីនេះ ក៏មានវិស័យផ្សេងៗទៀតដូចជា សហគ្រាសធនតូចនិងមធ្យម សិប្បកម្មនានា ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។ ខេត្តមានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់ ស្រ្តី០៣នាក់ គណៈអភិបាល០៧នាក់ ស្រ្តី០១នាក់ និងមន្ត្រី បុគ្គលិក សរុប១០១នាក់ ស្ត្រី៣៦នាក់។
RAC Media
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងពិធីសាងភ្នួស តបស្នងសងគុណចំពោះមាតាបិតា (រូបភាពហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ)
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...