Royal Academy of Cambodia
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwestern Polytechnical University នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយបណ្ឌិតសភាចារ្យ Huang Wei អនុប្រធានសាកលវិទ្យាល័យ និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដើម្បីពិភាក្សាការងារ និងស្វែងរកកិច្ចសហការជាមួយគ្នា។
នៅក្នុងជំនួបនោះ បណ្ឌិតសភាចារ្យ Huang Wei បានមានប្រសាសន៍ថា «កាលពី២០ឆ្នាំមុន នៅពេលដែលគាត់មានបំណងមកទស្សនានៅប្រទេសកម្ពុជា នោះគាត់តែងមានការភ័យខ្លាចអំពីគ្រាប់បែក ឬគ្រោះថា្នក់ផ្សេងទៀត ប៉ុន្តែនៅពេលនេះ កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយបើសិនជានិយាយអំពីទំនាក់ទំនងកម្ពុជាចិនវិញនោះ គឺថាប្រទេសយើងទាំងពីរមានភាពល្អជាមួយគ្នាខ្លាំងណាស់ ព្រោះកាលពីគាត់នៅក្មេងមានវិទ្យុ និងទូរទស្សន៍ចិនជាច្រើនបានផ្សាយអំពីដំណើរទស្សនកិច្ចរបស់សម្តេចសីហនុនៅប្រទេសចិន។ ដូច្នេះនៅពេលនេះ យើងមិនត្រូវការត្រឹមតែទំនាក់ទំនងល្អរវាងប្រទេស និងប្រទេសនោះទេ យើងក៏ត្រូវការទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផង ដែរ»។
បណ្ឌិតសភាចារ្យ Huang Wei បានបន្តទៀតថា លោកនឹងមកប្រទេសកម្ពុជាម្តងទៀត ដោយនាំមកជាមួយនូវគម្រោងផ្សេងៗដើម្បីអនុវត្តរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយតាមរយៈរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យរបស់គាត់អាចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជា១០០នាក់ក្នុង១ឆ្នាំ ដោយអាហារូបករណ៍នោះនឹងផ្តល់ជូនការបង់ថ្លៃសិក្សា ការស្នាក់នៅ នឹងប្រាក់ហោប៉ៅសម្រាប់ការរស់នៅចំនួន ៣៥០០យន់ (ស្មើនឹង ៥១៦ដុល្លារអាម៉េរិក)។
ក្រោយបញ្ចប់ជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងធ្វើកិច្ចសហការប្រតិបត្តិការជាមួយគ្នាលើការសិក្សាអំពីនាវាចរណ៍ ការសិក្សាអំពីអាកាសចរណ៍ និងការនាំយកនាំបច្ចេកវិជ្ជាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសជូននិស្សិតកម្ពុជាបានសិក្សា និងពង្រីកសមត្ថភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...