ព័ត៌មាន

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

2019-01-16 09:14:49 ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
អ្នកមើល 3153
post_detail

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ Doc ដែលអាច​កែ​សម្រួល និងអាចស្វែងរកពាក្យ ឬធ្វើកិច្ចការផ្សេងៗដែលទាក់ទងនឹងអត្ថបទនេះបានដោយងាយ។

កាលពីឆ្នាំ២០១៨ លោកបណ្ឌិត លឹម សេងឌី ប្រធានក្រុមស្រាវជ្រាវកម្មវិធីអូស៊ីអភាសាខ្មែរ បានចាប់ផ្តើមសិក្សាគម្រោងនេះឡើង និងបានបញ្ចប់នៅឆ្នាំ២០១៨ កន្លងទៅនេះ។ លោកបានបញ្ជាក់ថា ក្រុមស្រាវជ្រាវរបស់លោក បានរៀបចំធ្វើការស្រាវ​ជ្រាវ​កម្មវិធីនេះ ដើម្បីជួយសម្រួលដល់បំប្លែងឯកសារជា​ភាសា​ខ្មែរ ពីឯកសារ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ Doc។ អ្វីដែលគួរកត់សម្គាល់នោះគឺ កម្មវិធីអូស៊ីអ​ភាសាខ្មែរនេះ អាចជួយស្រោចស្រង់រាល់ឯកសារចាស់ៗជាភាសាខ្មែរ និងរក្សាទុកក្នុងប្រព័ន្ធបច្ចេក​វិទ្យា។

បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងបន្តការសិក្សាកម្មវិធីអូស៊ីអភាសាខ្មែរនេះឱ្យបានកាន់តែទូលាយ ដោយបូកបញ្ចូល​កម្មវិធីបំប្លែង​តួអក្សរ​ខ្មែរបុរាណក្នុងសិលាចារឹក មកជាអត្ថបទ​ភាសា​ខ្មែរ​សម័យ​បច្ចុប្បន្ន។ គម្រោងនេះ នឹងអនុវត្តការស្រាវជ្រាវនៅឆ្នាំ២០១៩នេះ។ 

RAC Media

រូបភាពពីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវបឋមនៃការបង្កើតកម្មវិធីសុសវែរអូស៊ីអខ្មែរ កាលពីចុងខែធ្នូ ឆ្នាំ២០១៧៖


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស