Royal Academy of Cambodia
អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ Doc ដែលអាចកែសម្រួល និងអាចស្វែងរកពាក្យ ឬធ្វើកិច្ចការផ្សេងៗដែលទាក់ទងនឹងអត្ថបទនេះបានដោយងាយ។
កាលពីឆ្នាំ២០១៨ លោកបណ្ឌិត លឹម សេងឌី ប្រធានក្រុមស្រាវជ្រាវកម្មវិធីអូស៊ីអភាសាខ្មែរ បានចាប់ផ្តើមសិក្សាគម្រោងនេះឡើង និងបានបញ្ចប់នៅឆ្នាំ២០១៨ កន្លងទៅនេះ។ លោកបានបញ្ជាក់ថា ក្រុមស្រាវជ្រាវរបស់លោក បានរៀបចំធ្វើការស្រាវជ្រាវកម្មវិធីនេះ ដើម្បីជួយសម្រួលដល់បំប្លែងឯកសារជាភាសាខ្មែរ ពីឯកសារ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ Doc។ អ្វីដែលគួរកត់សម្គាល់នោះគឺ កម្មវិធីអូស៊ីអភាសាខ្មែរនេះ អាចជួយស្រោចស្រង់រាល់ឯកសារចាស់ៗជាភាសាខ្មែរ និងរក្សាទុកក្នុងប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងបន្តការសិក្សាកម្មវិធីអូស៊ីអភាសាខ្មែរនេះឱ្យបានកាន់តែទូលាយ ដោយបូកបញ្ចូលកម្មវិធីបំប្លែងតួអក្សរខ្មែរបុរាណក្នុងសិលាចារឹក មកជាអត្ថបទភាសាខ្មែរសម័យបច្ចុប្បន្ន។ គម្រោងនេះ នឹងអនុវត្តការស្រាវជ្រាវនៅឆ្នាំ២០១៩នេះ។
RAC Media
រូបភាពពីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវបឋមនៃការបង្កើតកម្មវិធីសុសវែរអូស៊ីអខ្មែរ កាលពីចុងខែធ្នូ ឆ្នាំ២០១៧៖
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...