ព័ត៌មាន

RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

2019-01-16 08:46:11 ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
អ្នកមើល 3386
post_detail

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា អ្នកសម្របសម្រួលគម្រោង ឯកឧត្តមបណ្ឌិត យង់ ពៅ កំពុងខិតខំខ្នះខ្នែងជំរុញក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយលោកបណ្ឌិត លឹម សេងឌី ជាប្រធានគម្រោង លោកសាស្ត្រាចារ្យ ឈិត វណ្ណារិទ្ធិ អ្នកជំនាញបច្ចេកវិទ្យា​ព័ត៌មាន ទីប្រឹក្សា លោកបណ្ឌិត មាឃ បូរ៉ា អ្នកឯកទេសផ្នែកសិលាចារឹក និងក្រុមការងារបច្ចេកទេស ៥រូប​ផ្សេង​ទៀត ខិតខំធើ្វការស្រាវជ្រាវបង្កើតកម្មវិធីសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា។ កម្មវិធីនេះ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​សម្រាប់អ្នកសិក្សាស្រាវជ្រាវផ្នែកសិលាចារឹក ឬប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់សម្រាប់​សាធារណជន​ខ្មែរ​ទូទៅ​ដែលចង់ដឹងពីប្រវត្តិនានាដែលបានចារឹកទុកក្នុងសិលាចារឹកជាអក្សរខ្មែរបុរាណផងដែរ។ 

ដោយមានភ្លើងខៀវពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត លឹម សេងឌី ប្រធាន​គម្រោង​បច្ចេកវិទ្យាអូស៊ីអដែលបានចាប់ផ្តើមអនុវត្តន៍កាលពីឆ្នាំ២០១៨កន្លងមក បានសហការជាមួយលោកបណ្ឌិត មាឃ​ បូរ៉ា អ្នកឯកទេសផ្នែកសិលាចារឹក និងលោកសាស្រ្តាចារ្យ ឈិត វណ្ណារិទ្ធិ អ្នកជំនាញបច្ចេកវិទ្យា​ព័ត៌មាន បានរៀបចំធ្វើសិក្ខាសាលាមួយ ស្តីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន» កាលពីថ្ងៃ៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ កន្លងទៅ ដើម្បីប្រមូលគំនិតទស្សនៈ និងបន្តរៀបចំគម្រោងបង្កើត «សុសវែរបំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»។ 

រហូតមកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អ្នកសម្របសម្រួលគម្រោង បានបើកកិច្ចប្រជុំមួយដើម្បីជំរុញសន្ទុះការងារគម្រោងបង្កើត«សុសវែរបំប្លែងពុម្ពប្រតិចារឹកអក្សរ» នេះឡើង។ ការ​សិក្សា​បង្កើតកម្មវិធី​ដ៏មានសារៈសំខាន់នេះ គឺសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការបកស្រាយ នូវខ្លឹមសារ​ជា​អក្សរ​ខ្មែរបុរាណ មកជាអក្សរខ្មែរសម័យបច្ចុប្បន្ន។ កម្មវិធីនេះ នឹងក្លាយជាមធ្យោបាយសម្រាប់រក្សាទុកទិន្នន័យបែបឌីជីថល ពន្លឿនបាននូវប្រសិទ្ធិភាពការងារ ជួយបំពេញកង្វះខាត និងជួយសម្រួលដល់ការរៀបចំវចនានុក្រមអក្សរខ្មែរបុរាណ ដោយចាប់ផ្ដើមពីការប្រើប្រាស់កម្មវិធីអូស៊ីអ ចាប់យកទិន្នន័យប្រតិចារឹកអក្សរ បន្ទាប់មកកែសម្រួល និងបង្កើតសុសវែរបំប្លែងសម្រាប់ការប្រាស់ទូទៅ។

សូមបញ្ជាក់ដែរថា សមាសភាពចូលរួមប្រជុំពិភាក្សាពីគម្រោងស្រាវជ្រាវ រួមមាន៖ 
១- ឯកឧត្តមបណ្ឌិត យង់ ពៅ អ្នកសម្របសម្រួលគម្រោង
២- លោកបណ្ឌិត លឹម សេងឌី ប្រធានគម្រោង
៣- លោកបណ្ឌិត ឈិត វណ្ណារិទ្ធិ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន ទីប្រឹក្សា
៤- ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា សមាជិក៥- លោកបណ្ឌិត មាឃ បូរ៉ា ជំនាញភាសាវិទ្យា សមាជិក
៦- លោកបណ្ឌិត ម៉ុង ម៉ារ៉ា ជំនាញស្ថិតិ សមាជិក
៧- លោក ស៊ុន សុនិមិត្ត ជំនាញបច្ចេកវិទ្យាព័ត៌មាន សមាជិក
៨- លោក ហេង ម៉េងហ៊ាង ជំនាញបច្ចេកទេស សមាជិក
៩- កញ្ញា ពេជ្រ ណាទីន ជំនាញសិលាចារឹក ជំនួយការ​


RAC Media


អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស