ព័ត៌មាន

«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

2019-01-15 04:38:07 ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
អ្នកមើល 311
post_detail

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក Love Englund មានបំណងវិនិយោគចំពោះការដាំឈើយកកាបោន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ​សែន​ឫស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ដើម្បីជាការសិក្សាលំអិត លោកនឹងអញ្ជើញទៅទស្សនាឧទ្យានដោយផ្ទាល់ដើម្បីបានដឹងថា តើគួរធ្វើកិច្ចការអ្វីមុនគេ ហើយគួរចាប់ផ្តើមនៅពេលណា?

ក្រោយការសិក្សាបានជោគជ័យហើយ  គាត់អាចនឹងផ្តល់អ្នកជំនាញមកពីអឺរ៉ុបដើម្បីធ្វើតេស្តដី ពិនិត្យមើលគុណភាពដី ហើយវិនិច្ឆ័យថា ដីនោះគួរដាំអ្វី។ ដោយការសិក្សានោះនឹងប្រើពេល២ ឬ៣ ខែ ដើម្បីសិក្សាភូមិសាស្ត្រ ហើយរាល់ការចំណាយ និងមន្ត្រីបច្ចេកទេស គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនThe Room Design Studio ផ្ទាល់។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាវិញនោះ លោកបានសរសេរថា «ថ្ងៃនេះខ្ញុំបានជួបអ្នកវិនិយោគរបស់អឺរ៉ុប (ជនជាតិស៊ុយអែត) ដែលយើងបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថាន ថ្វីត្បិតយើងមានកំពស់ខុសគ្នា មានភ្នែកខុសគ្នា មានពណ៌សម្បុរ និងភាសាខុសគ្នាក៏ដោយ តែយើងមានគំនិតដូចគ្នាក្នុងការការពារបរិស្ថាន ព្រោះថាយើងរស់នៅលើផែនដីតែមួយ ហើយទទួលទានទឹកនិងខ្យល់អុកស៊ីសែនបរិសុទ្ធដូចគ្នា វាជារឿងប្រពៃណាស់ដែលយើងនឹងរៀបចំអភិរក្ស និងអភិវឌ្ឍ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»។

RAC Media | ស៊ឺន សម







អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស