Royal Academy of Cambodia
« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ រីឯត្បាញផាមួងនៅផ្ទះអាចរកបានពី៥០០ដុល្លារទៅ៦០០ដុល្លារ ចង់ធ្វើឬចង់សម្រាក ស្រេចតែយើង។ អ្វីដែលសំខាន់គឺ បើមិនមានអ្នកស្នងជំនាញទាំងអស់នេះទេ ជំនាញនេះអាចនឹងបាត់បង់ ហើយក្មេងជំនាន់ក្រោយៗទៀតក៏លែងស្គាល់អ្វីទៅ ហូល ផាមួង...ខ្មែរ ហើយក៏លែងស្គាល់ កី សូត្រ ដែលជារបស់ខ្មែរដែរ»។ ទាំងនេះជាសម្តីរបស់អ៊ុំស្រី ពីររូបនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អ៊ុំស្រី ចែម ចុំ ជាអ្នកត្បាញផាមួងក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានមានប្រសាសន៍ថា ផាមួងដែលគាត់ផលិតបាន អាចលក់ចេញក្នុងតម្លៃពី១៤០ដុល្លារ ទៅ ១៥០ដុល្លារ ក្នុងមួយក្បិន (ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តម្លៃផាមួងឡើងខ្ពស់ជាងឆ្នាំមុនៗ) ចំណាយពេលផលិតប្រហែលមួយ សប្តាហ៍ ហើយឱ្យតែផលិតបាន គឺមានម៉ូយមករង់ចាំទិញមិនដែលសល់ទេ។
អ៊ុំស្រី ស៊ីម ញ៉ក់ អ្នកត្បាញផាមួងម្នាក់ទៀតក្នុងភូមិព្រែកតាកូវ ក៏មានប្រសាសន៍ ដែរថា ឱ្យតែផលិតបានគឺមិនដែលនៅសល់នោះទេ ខ្វះតែអ្នកតម្បាញ ព្រោះកូនចៅពួកគាត់ទៅធ្វើការនៅភ្នំពេញអស់។នេះជាអ្វីដែលធ្វើឱ្យអ៊ុំស្រីទាំងពីរ ព្រួយបារម្ភថា បើពួកគាត់ដែលជាចាស់ទុំ(វ័យ៧០ប្លាយ) មិនអាចធ្វើការទាំងនេះបានទៀត ជំនាញត្បាញផាមួង អាចនឹងបាត់បង់ ដោយសារតែការត្បាញផាមួង និង ត្បាញហូល មានបច្ចេកទេសខុសពីគ្នា ហើយក៏ខុសពីតម្បាញផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ មានការកត់សម្គាល់ឃើញថា តម្បាញផាមួងជាប្រភេទតម្បាញដែលមានលក្ខណៈលំបាក ស្មុគ្រស្មាញក្នុងការត្បាញនិងថែទាំជាងតម្បាញហូលនិងតម្បាញផ្សេងទៀត ហើយតម្បាញផាមួងនិងហូល ក៏មិនមែនឱ្យតែអ្នកតម្បាញសុទ្ធតែចេះត្បាញទាំងអស់នោះទេ គឺភាគតិច ហើយបើអ្នកត្បាញហូលមិនប្រាកដថាចេះត្បាញផាមួង ឯអ្នកចេះត្បាញផាមួងក៏មិនប្រាកដថាចេះត្បាញហូលដែរ។ ហើយនៅក្នុងឃុំព្រែកបង្កងដដែលភាគច្រើន ក្នុងចំណោមប្រជា ជនប្រកបរបរតម្បាញ ភាគតិចដែលត្បាញផាមួង ក្រៅពីនោះគឺមានត្បាញសំពត់ចរបាប់ឬល្បើក(សម្រាប់អ្នករបាំ ឬ តែងការ)ដែលងាយក្នុងការត្បាញ ថែទាំ និង តម្លៃទាបជាងផាមួងនិងហូល ប៉ុន្តែក៏មានម៉ូយរង់ចាំទិញអស់អស់មិនដែលនៅសល់ដែរ។
តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទូទាំងប្រទេសកម្ពុជា មានខេត្តចំនួន៥ ដែលប្រជាជនក្នុងខេត្តទាំងនោះបាននិងកំពុងបន្តអនុវត្តជំនាញតម្បាញ។ ខេត្តទាំង៥នោះរួមមាន ១. ខេត្តកណ្តាល មានភូមិកោះដាច់ កោះឧកញ្ញាតី ភូមិព្រែកបង្កង ភូមិព្រែកហ្លួង ភូមិព្រែកតាកូវ... ២. ខេត្តតាកែវ មានស្រុកព្រៃកប្បាស... ៣. ខេត្តព្រៃវែង មានភូមិព្រែកជ្រៃលើ ភូមិព្រែកឬស្សី ៤. ខេត្តកំពង់ចាម មានឃុំព្រែកចង្ក្រាន្ត... និង ៥. ខេត្តសៀមរាប មានស្រុកពួក...ជាដើម។ ក្រៅពីខេត្តទាំង៥នេះ ក៏មានខេត្តបន្ទាយមានជ័យ និង ឧត្តមានជ័យ ក៏ជាតំបន់ផលិតសសៃសូត្រ និង តម្បាញ ប៉ុន្តែភាគច្រើនជាលក្ខណៈទ្រង់ទ្រាយតូច ឬជាលក្ខណៈគ្រួសារ និង តាមបែបប្រពៃណី។
RAC Media | ម៉ៅ សុគន្ធា
អ៊ុំស្រី ចែម ចុំ
អ៊ុំស្រី ស៊ឹម ញ៉ក់
សំពត់ចរបាប់ ឬ ល្បើក
ផាមួង
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...
ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...