Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ Southwest University នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារ និងស្វែងរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សាកលវិទ្យាល័យ Southwest University គឺជាសាកលវិទ្យាល័យមួយស្ថិតនៅក្រោមក្រសួងអប់រំរបស់ប្រទេសចិនហើយនៅពេលនេះ មាននិស្សិតដែលកំពុងតែសិក្សាមានចំនួន ៦០០០០នាក់ និស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៥៧៣១នាក់ និងនិស្សិតថា្នក់បណ្ឌិតមានចំនួន៨១៩នាក់។ សាកលវិទ្យាល័យនេះ មានបណ្តុះបណ្តាលលើមុខជំនាញដូចជា ទស្សនវិជ្ជា សេដ្ឋកិច្ច ច្បាប់ គរុកោសល្យ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម និងគ្រប់គ្រង។
នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Liu Meng បានថ្លែងថា «នេះជាលើកទី១ ដែលលោកបានអញ្ជើញមកប្រទេសកម្ពុជា និងបានមានជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយវាពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ក្នុងកាលដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា»។
ក្រៅពីនោះលោកសាស្ត្រាចារ្យ ក៏បានបន្ថែមថា មុខវិជ្ជាអប់រំ និងកសិកម្ម នៅសាកលវិទ្យាល័យ Southwest University គឺជាមុខវិជ្ជាដែលទទួលបានចំណាត់ថា្នក់លេខមួយនៅក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិនទាំងមូលសាកលវិទ្យាល័យនេះ ជាប់ចំណាត់ថា្នក់លេខ៤១ និងមានអាយុច្រើនជាង១០០ឆ្នាំមកហើយ។ ឆ្លងតាមបទពិសោធន៍ និងអ្វីដែលសាកវិទ្យាល័យរបស់លោកមាន លោកសាស្ត្រាចារ្យ Liu Meng សង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នផ្សេងទៀតក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Southwest University មានចំនួន ១០ នាក់ ហើយនិស្សិតកំពុងសិក្សាមានចំនួនតែ ២នាក់ប៉ុណ្ណោះ។ ភាគីចិនសង្ឃឹមថានឹងមាននិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅសាកលវិទ្យាល័យរបស់លោក។
សាកលវិទ្យាល័យ Southwest University បានបំពេញការងារជោគជ័យជាច្រើន ដូចជាក្នុងវិស័យកសិកម្ម ក្នុងនោះក៏មានការចិញ្ចឹមគោយកទឹកដោះផងដែរ ហើយភាគីទាំងពីរនឹងសិក្សាលទ្ធភាពធ្វើកិច្ចសហការជាមួយគ្នាលើវិស័យកសិកម្ម ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជាមានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាកន្លែងមានសក្តា នុពលក្នុងការបំពេញការងារកសិកម្ម និងវិស័យផ្សេងទៀត។
ជាការឆ្លើយតបរបស់លោកសាស្ត្រាចារ្យ Liu Meng ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថាថា «តាមការរៀបរាប់របស់លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ភាគីទាំងពីរមានចំណុចដូចគ្នាច្រើន។ បើសិនជាកាលណាគេនិយាយអំពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ប្រទេសកម្ពុជា ជាចំណុចសំខាន់សម្រាប់ការអនុវត្តគោលនយោបាយនេះ។ ហេតុនោះ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តការវិទ្យាសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងការបរទេសរបស់ប្រទេសយើងទាំងពីរ ព្រោះថាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពិតជាមានការប្រឹងប្រែងណាស់ក្នុងការធ្វើកិច្ចការនេះ ហើយនាពេលថ្មីៗនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរស្ទើរតែពេញមួយខែក្នុងប្រទេសចិនដើម្បីស្វែងរកដៃគូសហការ។ រាជបណ្ឌិត្យសភាកម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលសិក្សាកម្ពុជាចំនួនពីរកន្លែងក្នុងប្រទេសចិនផងដែរ។ យើងសង្ឃឹថា យើងនឹងមានមជ្ឈមណ្ឌលសិក្សាកម្ពុជាមួយទៀតនៅក្នុងសាកលវិទ្យាល័យ Southwest University ផងដែរ»។
ភាគីទាំងពីរមានបំណងធ្វើកិច្ចសហការជាមួយគ្នាលើការសិក្សាភាសាចិននៅក្នុងប្រទេសកម្ពុជា នឹងការបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅទីនោះ ព្រោះថានៅពេលនេះ មិនទាន់មាននិស្សិតកម្ពុជាច្រើនទេ ដែលបានដឹងពីឱកាសសិក្សានៅសាកលវិទ្យាល័យ Southwest University ហើយភាគីទាំងពីរក៏នឹងរកលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយគ្នាដើម្បីអនុវត្តការងាររួមគ្នាក្នុងពេលសមស្របនៅពេលអនាគតផងដែរ។
ជំនួបនេះធ្វើឡើងនៅថ្ងៃ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាសកម្ពុជា។
RAC Media | ស៊ឺន សម
ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ន់នេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន...
បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូ...
(ប្រភពរូបភាព៖ https://sopheak.wordpress.com/2015/11/30)៧-២-សុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់ (១)ដោយផ្អែកតាមបណ្ណសារស្តីពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទ...
នៅថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ៈ០០ នាទីព្រឹក ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីការពារគម្រោងលម្អិតនិក្ខេបបទថ...
ដោយការស្រឡាញ់ និងចូលចិត្តប្រទេសកម្ពុជា លោក Love Englund នាយកក្រុមហ៊ុន The Room Design Studio និងក្រុមគ្រួសារ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ និងបានធ្វើដំណើរទៅកាន់ខេត្តជាច្រើនក្នុងព្រះរា...