Royal Academy of Cambodia
កញ្ញា មាស អេឡែន ដែលជានិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងជានិស្សិតស្ថិតនៅក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងែ ៥កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលកញ្ញាបានស្រាវជ្រាវអំពី «នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម»។
គណៈកម្មការវាយតម្លៃនិក្ខេបបទរបស់កញ្ញា មាស អេឡែន រួមមាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី១ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនង និងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី២។
«.......ជាយូរណាស់មកហើយ ការប្រកួតប្រជែងអំណាចរវាងបណ្តាប្រទេសមហាអំណាចត្រូវបានគេចាត់ទុកថាជារឿងធម្មតា នេះដោយសារតែភាពលោភលន់ និងអាត្មានិយមរបស់ក្រុមមេដឹកនាំនៃប្រទេសមហាអំណាចក្នុងការថែរក្សាផលប្រយោជន៍ជាតិរបស់ខ្លួន។
ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទ្វីបអាស៊ីត្រូវបានគេមើលឃើញថា ជាតំបន់មួយពោរពេញទៅដោយសក្តានុពលផ្នែកសេដ្ឋកិច្ច ព្រមទាំងមានទីតាំងយុទ្ធសាស្ត្រយោធាមួយចំនួនដែលមហាអំណាចធំៗចង់បាន។ សព្វថ្ងៃនេះយើងបានឃើញការប្រកួតប្រជែងអំណាចរវាងអាម៉េរិក និងចិននៅតំបន់អាស៊ីមានសភាពខ្លាំងក្លាជាពិសេសនៅអាស៊ីអាគ្នេយ៍ដែលប្រទេសមហាអំណាចនីមួយៗព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់។
ជាក់ស្តែងនៅកម្ពុជាត្រូវបានគេមើលឃើញថាបានក្លាយទៅជាចំណុចនៃការប្រទាញប្រទង់រវាងសហរដ្ឋអាម៉េរិក និងចិនប៉ុន្តែកម្រិតនៃការប្រទាញប្រទង់នេះគឺមិនទាន់មាននៅក្នុងស្ថានការណ៍ដែលកម្ពុជាត្រូវជ្រើសរើសមួយនៅក្នុងចំណោមប្រទេសទាំងពីរនោះទេ។ នៅក្នុងក្រសែភ្នែករបស់ចិន កម្ពុជាមានតម្លៃជាយុទ្ធសាស្ត្រ នេះក៏ដោយសារតែកម្ពុជានៅចន្លោះប្រទេសថៃ និងវៀតណាមដែលប្រទេសទាំងពីរនេះត្រូវបានគេឃើញថា មាននិន្នាការលម្អៀងទៅរកអាម៉េរិក។
ម្យ៉ាងវិញទៀតចំពោះឥទ្ធិពលរបស់អាម៉េរិកទៅកាន់ប្រទេសទាំងពីរនេះត្រូវបានគេវាយតម្លៃថា ជាការរាំងស្ទះដំណើរការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ការជ្រើសរើសយកថៃ និងវៀតណាម ដោយមិនជ្រើសរើសយកកម្ពុជាអាចនិយាយបានថាជាការទុកលទ្ធភាពដល់ចិនក្នុងការអនុវត្តផែនការពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់។
ចំពោះអាម៉េរិកវិញដែលពីមុនមិនសូវជាយកចិត្តទុកកម្ពុជាហើយតែងតែយកបញ្ហាគោរពសិទ្ធិមនុស្សជាធំនៅក្នុងប្រាស្រ័យទាក់ទងជាមួយកម្ពុជានោះឥឡូវត្រូវបានគេមើលឃើញថាបានព្យាយាមខិតជិតកម្ពុជាតាមរយៈការយកប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាអាទិភាពចម្បងដោយការគោរពសិទ្ធិមនុស្សត្រូវបានទុកមួយឡែក។»
RAC Media | ស៊ឺន សម
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្...
យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិបត្តិការស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្...
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...