Royal Academy of Cambodia
ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានសង្គ្រាមស៊ីវិល និងមានសង្គ្រាមឈ្លានពីសំណាក់ប្រទេសជិតខាងដ៏យូរលង់ដែរ។ ប្រទេសថៃ និងប្រទេសវៀតណាម សុទ្ធសឹងតែជាប្រទេសដែលធា្លប់បានចូលឈ្លានពានកម្ពុជា ហើយរហូតមកដល់សព្វថ្ងៃនេះ ទឹកដីមួយភាគធំរបស់កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ និងប្រទេសវៀតណាមផង ដែរ។
ប្រសិនបើនិយាយអំពីការស្នេហាជាតិ ឬការសោកស្តាយទឹកដី ដែលបាត់បង់នៅក្នុងប្រវត្តិសាស្ត្រនោះ គឺពលរដ្ឋកម្ពុជាគ្រប់រូប អ្នកណាក៏ស្រឡាញ់ និងស្នេហាជាតិដែរ គ្រាន់តែសមត្ថភាពនៃការបង្ហាញក្តីស្រឡាញ់នោះ ផ្សេងគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ។
ការបាត់បង់ទឹកដីទៅប្រទេសជិតខាង បានធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួនមានជំងឺជាតិនិយមជ្រុល ធ្វើឱ្យកើតមាននូវទំនាក់ទំនងស្អប់-ស្រឡាញ់ (love-hate relations) ទៅតាមអារម្មណ៍ និងនិន្នាការសង្គមនយោបាយចំពោះជនបរទេសទាំងឡាយណាដែលមានបំណងមករស់នៅឬមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឧទាហរណ៍ជាក់ស្តែង នៅពេលសព្វ ថ្ងៃនេះ ក្រៅពីការព្រួយបារម្មណ៍ចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏នៅមានការព្រួយបារម្មណ៍ចំពោះជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ យើងមិនអាចបន្ទោសអ្នកដែលព្រួយបារម្មណ៍នោះ ថាខុស ឬមិនត្រឹមត្រូវនោះទេ ព្រោះនោះគឺជាអ្វីដែលបានកើតមាននៅក្នុងប្រវត្តិសាស្ត្ររួចហើយ។
យើងត្រូវចាំថា សម័យកាលរបស់ប្រទេសនីមួយៗតែងមានការប្រែប្រួល ហើយមិនមែនលំហូរនៃជនបរទេស សុទ្ធតែជាបញ្ហានោះទេ ព្រោះថាប្រទេសមហាអំណាចជាច្រើនក្នុងលោក សុទ្ធសឹងតែបានកសាងប្រទេសដោយប្រើកម្លាំងជនបរទេស ឬជនចំណាកស្រុក ដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។
សូមក្រឡេកមើលប្រទេស២ ដែលមួយជាប្រទេសតូច ហើយមួយទៀតជាប្រទេសធំ ដែលបានធ្វើសមាហរណកម្មអន្តោប្រវេសន៍ជួយអភិវឌ្ឍប្រទេសខ្លួនក្លាយជាមហាយក្ស និងស្អាតស្អំបាននៅក្នុងពិភពលោកបាន៖
ទី១). ប្រទេសសិង្ហបុរី៖ សិង្ហបុរី ដែលជាប្រទេសនៅក្នុងអាស៊ាន បានទទួលឯករាជ្យនៅឆ្នាំ១៩៦៥ ហើយក៏ជារដ្ឋមួយក្នុងចំណោមស្ថាបនិកអាស៊ានឆ្នាំ១៩៦៧ផងដែរ។ នៅពេលនោះ លោក លី ក្វាន់យូ (Lee Kuan Yew) បានធ្វើសមា ហរណកម្មអន្តោប្រវេសន៍ចូលក្នុងសង្គមជាតិខ្លួន។ លោក លី ក្វាន់យូ មានទស្សនៈវែងឆ្ងាយក្នុងការធ្វើឱ្យសិង្ហបុរីមានការរីកចម្រើនទៅមុខ លោកបានសម្រេចចិត្តធ្វើសមាហរណកម្មអន្តោប្រវេសន៍ ដោយការលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍ឱ្យមករស់នៅក្នុងប្រទេសសិង្ហបុរី ប្រសិនបើគេអាចបង្កើតការងារដល់ប្រជាពលរដ្ឋសិង្ហបុរី ពិសេសការចែករំលែកនូវចំណេះ ជំនាញ បច្ចេកទេសរបស់ពួកគេដល់ប្រជាជនដែលកំពុងតែរស់នៅក្នុងប្រទេសសិង្ហបុរីបាន។
ទី២). សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មហាអំណាចទី១នៃភពផែនដីយើងនេះ ជារដ្ឋសហព័ន្ធ ដែលមានរដ្ឋ៥០ មានផ្ទៃដី ៩.៦២៩.០៩១គីឡូម៉ែត្រក្រឡា និងប្រជាជនប្រមាណ ៣០៧លាននាក់ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសធំជាងគេលំដាប់ទី៣ ឬ ទី៤ និងមានប្រជាជនច្រើនជាងគេទី៣ នៅលើពិភពលោក។
ប្រវត្តិសាស្ត្រពិភពលោកសម័យទំនើបបាននិងកំពុងកត់ត្រាអំពី សហរដ្ឋអាម៉េរិក គឺជាប្រជាជាតិរីកស្ទុះងើបឡើងជាង ២០០ឆ្នាំរៀងរហូតមក អមជាមួយនឹងប្រជាជនចម្រុះជាតិសាសន៍ និងពហុវប្បធម៌ ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលុបចូលទៅកាន់សហរដ្ឋអាម៉េរិក។ នៅត្រង់ចំណុចនេះយើងអាចនិយាយបានថា សហរដ្ឋអាម៉េរិកមិនចង្អៀតចង្អល់នឹងគំនិតអភិរក្សនិយមជ្រុលវប្បធម៌ ឬរើសអើងជាតិសាសន៍នោះទេ អាម៉េរិកតែងទទួលយកអន្តោប្រវេសន៍ដែលមានលុយ និងបញ្ញាញាណឱ្យបានចូលរួមរស់ជាមួយសង្គមអាម៉េរិកបាន សំខាន់ត្រូវគោរពច្បាប់ដ៏តឹងតែងរបស់ខ្លួនបាន។ យើងអាចកត់សម្គាល់ចំណុច មួយទៀតនៅក្នុងសម័យកាលសង្គ្រាមត្រជាក់ ពិភពលោកបានបែងចែកជាពីរតាមមនោគមន៍នយោបាយ រីឯសហរដ្ឋអាម៉េរិក និងសហ ភាពសូវៀតជាសត្រូវសួពូជ ប៉ុន្តែប្រទេសទាំងពីរបែរជាមានកិច្ចសហការលើវិស័យអវកាស។
សរុបជារួមមក យើងត្រូវបើកចិត្តឱ្យទូលាយធ្វើការជាមួយជនបរទេស ដែលមកកម្ពុជាដោយស្របច្បាប់ និងដែលអាចបង្កើតការងារឬប្រយោជន៍សម្រាប់ប្រទេសកម្ពុជាបាន តែរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងច្បាប់អន្តោប្រវេសន៍ឱ្យបានខ្លាំង និងពង្រឹងការអនុវត្តច្បាប់នេះ ចំណែកឯពលរដ្ឋកម្ពុជាវិញនោះមិនគួរមានជាតិនិយមដោយខ្វះការពិចារណានោះទេ ព្រោះថាសូម្បីមហានគរខ្មែរដ៏រុងរឿងក៏អាស្រ័យលើបុព្វបុរសខ្មែរចេះខ្ចីកម្លាំងបរទេសជួយអភិវឌ្ឍមហានគរដែរ។
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាប្រសិនបើត្រូវបានជាប់ឆ្នោតក្នុងពេលបោះឆ្នោត នាខែឧសភ...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបដំណឹង ជូនដល់មហាជន និស្សិត និងបេក្ខជនបណ្ឌិតទាំងអស់ដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកម្មវិធីបាឋកថាមួយ...
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធ...
(ក្រុងបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណា...
យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការ...