Royal Academy of Cambodia
នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។ កិច្ចប្រជុំមានរបៀបវរៈដូចខាងក្រោម៖
ទី១- លទ្ធផលការងារកន្លងមក
ទី២- ទិសដៅការងារបន្ត និង
ទី៣- បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះដែរ បានបង្ហាញពីវឌ្ឍនភាពរបស់វិទ្យាស្ថានក្នុងឆ្នាំ២០១៨កន្លងមក បន្តរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែងរហូតដល់ឆ្នាំ២០២៤ និងបន្តកិច្ចស្រាវជ្រាវរបស់ខ្លួនដើម្បីជាធាតុចូលជូនរាជរដ្ឋាភិបាល។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១:០០ព្រឹក ប្រកបដោយបរិយាកាសរីករាយ និងភាពបេ្តជ្ញាខ្ពស់។
ប្រភព៖ កែន ធារិទ្ធ មន្ត្រីវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...