Royal Academy of Cambodia
តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណីប្រាសាទព្រះវិហារដែលបានប្តឹងផ្ដល់ជាមួយប្រទេសសៀម ដែលទន្ទ្រានកាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់។ ភាពជោគជ័យនេះ បានបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិជាម្ចាស់លើប្រាសាទព្រះវិហាររបស់កម្ពុជា។ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ ទើបសម្តេចព្រះនរោត្តម សីហនុ (ជាប្រមុខរដ្ឋ) បានយាងទៅប្រារព្ធពិធីកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញ។
លោកបណ្ឌិត ជិន សុជាតិ មន្ត្រីស្រាវជ្រាវ ឯកទេសប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ដែរថា នៅអំឡុងពេលនោះ ក៏ជាថ្ងៃដែលទង់ជាតិកម្ពុជា បានបង្ហូតឡើងយ៉ាងត្រដែតនៅលើប្រាង្គប្រាសាទព្រះវិហារជាលើកដំបូង ដោយសម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីឈ្នះក្តីនៅក្រុងឡាអេ ឆ្នាំ១៩៦២។
គួររំលឹកដែរថា ថ្ងៃនេះ ក៏ជាថ្ងៃដែលក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយសាស្ត្រាចារ្យ ស៊ន សំណាង បានឡើងទៅដល់ប្រាសាទព្រះវិហារ កាលពីថ្ងៃ៥ ខែមករា ឆ្នាំ២០០២ ហើយបានដាក់ឈ្មោះភូមិមួយនៅចង្កេះភ្នំព្រះវិហារនេះ ថាជា«ភូមិប្រាំមករា» ដើម្បីលើកតម្លៃនៃព្រឹត្តិការណ៍ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ និងបានសរសេរស្លាកឈ្មោះភូមិជូនទៅមេភូមិនៅព្រឹកថ្ងៃទី៦ មករា នៅពេលចុះពីប្រាសាទព្រះវិហារមកវិញ។ លោកបណ្ឌិត ជិន សុជាតិ ថាកាលមុនមិនទាន់បានកំណត់ឈ្មោះភូមិប្រាំមករា ភូមិនេះ ត្រូវគេហៅតាមសំនៀងភាសាថៃ តែមិនមានជាផ្លូវការនោះទេ។
RAC Media
រូបថត៖ ហេង ជីវ័ន្ត | Phnom Penh Post photo
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...