Royal Academy of Cambodia
ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវិភាគពីលំហូរជនជាតិចិនក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទក្តៅ ហើយក៏មានការបង្ហោះការវិភាគផ្សេងៗតាមរបៀបផ្សេងគ្នា ជាពិសេសតាមបណ្តាញសង្គម។
ជនជាតិចិនខ្លះមកក្នុងនាមជាទេសចរ ខ្លះក៏មកជាវិនិយោគិន ហើយខ្លះទៀតក៏មកក្នុងនាមប្រជាពលរដ្ឋសាមញ្ញ មកប្រកបរបរចិញ្ចឹមជីវិតតាមរបៀបជាតិសាសន៍ចិន នៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសធ្វើបទឧទ្ទេសនាមក្នុងបាឋកថា ស្តីពី «រដ្ឋាភិបាលដើមស្រល់» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ដល់អ្នកវិភាគមួយចំនួនដែលតែងរិះគន់ និងបង្ហាញការព្រួយបារម្ភផ្សេងៗចំពោះវត្តមានរបស់ជនជាតិចិន និងការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាថា ជនចិនចូលមក កម្ពុជានាពេលនេះ មិនដូចចិនដែលមកកាន់កម្ពុជាកាលពីទសវត្សរ៍ទី៦០ នោះទេ។ ចិនពីអតីតកាលមកកម្ពុជាដោយហែលទឹក ហើយចិនជំនាន់ឆ្នាំ១៩៧៩ បានយកមនោគមន៍វិជ្ជាមកសាបព្រួសនៅកម្ពុជា ប៉ុន្តែចិនសម័យនេះ យកវិនិយោគ និងគម្រោងសាងសង់អគារខ្ពស់ៗ មកកម្ពុជា ហើយ លំហូរចិន នៅមានកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជាថៃ ជាដើម ដែលបច្ចុប្បន្ន លំហូរចិនចូលស្រុកថៃ មានមិនតិចជាង១០លាននាក់នោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថែមជូនទៅអ្នកវិភាគទាំងអស់ សូមឱ្យវិភាគពិចារណាឡើងវិញ ថាតើមានជនជាតិប៉ុន្មាននាក់ដែលកាន់ប៉ាស្ព័រខ្មែរ និងកាន់អត្តសញ្ញាណបណ្ណខ្មែរ។ គ្រប់ជនបរទេស មិនថាបារាំងឬចិន មិនមានសិទ្ធិទិញនិងកាន់កាប់ដីធ្លីនៅកម្ពុជាទេ កម្ពុជា បានផ្តល់សិទ្ធិដល់ជនបរទេស ឱ្យមានសិទ្ធិទិញចាប់ពីជាន់ទី១ឡើងប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តច្បាប់ចំពោះជនបរទេសទាំងឡាយ ទាំងជនចិន និងជនជាតិផ្សេងៗទៀត ដែលធ្វើខុសច្បាប់នៅកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យសង្ឃឹមថា សម្តីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជំរុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕
RAC Media
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...