Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍនៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន្ន ដែលផ្ដើមចេញពីការគ្រប់គ្រងរដ្ឋតាមបែបសាសនា ការគ្រប់គ្រងតាមបែបផ្ដាច់ការដែលអំណាចទាំងអស់ស្ថិតនៅដៃមនុស្សតែម្នាក់។ បច្ចុប្បន្ននេះរបបដឹកនាំភាគច្រើននៅលើពិភពលោកបានចាប់យករបបប្រជាធិបតេយ្យ ដែលអំណាចដឹកនាំរដ្ឋកើតចេញពីការបោះឆ្នោតរបស់ប្រជាជននៃប្រទេសនីមួយៗ។ មហាក្សត្រដែលបានផ្លាស់ប្ដូរការដឹកនាំប្រទេសពីរបបរាជនិយមមកប្រជាធិបតេយ្យមុនគេបង្អស់គឺ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសនៅក្នុងសតវត្សរ៍ទី១៧ នៃគ.ស.។
ទោះយ៉ាងណានៅពេលដែលយើងបានស្តាប់ពាក្យថា «ដើមស្រល់» អ្នកស្តាប់ភាគច្រើន ប្រាកដជាគិតដល់ភាពអវិជ្ជមាន ដោយប្រៀបប្រដូចដើមស្រល់ទៅនឹងភាពមិនស្មោះត្រង់ ឬភាពមិនទៀងទាត់។ ឧទាហរណ៍ មនុស្សចិត្តស្រល់ ឬស្រីចិត្តចុងស្រល់ ដែលគេបានសំដៅដល់ភាពមិនល្អ។ តែអ្វីដែលនឹងត្រូវលើកមកបង្ហាញក្នុងបាឋកថានេះ គឺជារឿងផ្សេងដាច់ស្រឡះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទិដ្ឋភាពនៃដើមស្រល់ដែលស្ថិតក្នុងកាលៈទេសៈផ្សេងៗគ្នា ដូចជានៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អឺរ៉ុប ដើមស្រល់ស្ថិតនៅតំបន់ត្រូពិច និងនៅតំបន់ក្ដៅហែងខ្លាំងនៅអាហ្វ្រិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកភាពរឹងមាំ អត់ធន់នឹងអាកាសធាតុរបស់ដើមស្រល់ ធ្វើជានិមិត្តរូបរបស់អ្នកនយោបាយ ហើយក៏ជាឧទាហរណ៍នៃគំរូរដ្ឋាភិបាលដែលរឹងមាំមួយ ដែលមានឫសគល់ផ្អែកលើវិស័យធំៗចំនួន៩ ហើយវិស័យឬក្រសួងដែលសំខាន់ជាងគេដែលប្រមុខរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់នោះគឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បើតាមបាឋកថារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅពីក្រសួងសំខាន់ៗទាំង៣ នៅមានក្រសួងចំនួន៦ទៀតដែលជាឫសគល់នៃរដ្ឋាភិបាលដើមស្រល់គឺ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តគូសបញ្ជាក់បន្ថែមថា ក្រៅពីនេះ នៅក្នុងរដ្ឋាភិបាលដើមស្រល់ នៅមានវិស័យជាមែកធាងសំខាន់ៗ៥ផ្សេងទៀត ដូចជា អប់រំ វប្បធម៌ សង្គម សាសនា និងភាសា។ នៅក្នុងនោះផងដែរ វិស័យអប់រំដែលត្រូវបានគេកត់សម្គាល់ គឺជាវិស័យដែលជាមែកធាងសំខាន់របស់រដ្ឋាភិបាលដើមស្រល់ ក៏ព្រោះវិស័យនេះគឺជាវិស័យដែលត្រូវកំណត់បម្រើដល់វិស័យផ្សេងៗទៀត។ ទោះយ៉ាងណា មានប្រទេសចំនួន៣ប៉ុណ្ណោះនៅអាស៊ីដែលកសាងប្រទេសចេញពីវិស័យអប់រំជាអាទិភាពផ្ទាល់។ ដោយសារតែមានការគាំទ្រពីមហាអំណាច ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម វិស័យការពារជាតិ ត្រូវបានធានាដោយសហរដ្ឋអាម៉េរិកផ្ទាល់នៅក្រោយសង្គ្រាមលោកលើកទី២ និងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០។ ក្រៅពីនេះ នៅមានប្រទេសអាស៊ានមួយនិងខេត្តមួយរបស់ចិន ដែលជ្រើសយកវិស័យអប់រំជាអាទិភាពផ្ទាល់ គឺប្រទេសសិង្ហបុរី ដែលបានប្រើប្រាស់នយោបាយកាំប្រម៉ា គឺសិង្ហបុរីមានភាពវ័យឆ្លាត ទាក់ទាញនាំយកវិនិយោគទុនពីប្រទេសមហាអំណាច មកវិនិយោគក្នុងប្រទេសរបស់ខ្លួន ដូច្នេះហើយ នៅពេលមានហេតុការណ៍អ្វីកើតឡើង ប្រទេសមហាអំណាចនឹងមិនបណ្តោយឱ្យវិនិយោគទុនរបស់ខ្លួន ត្រូវខូចខាតនោះទេ នេះមានប្រដូចមកថា មហាអំណាចត្រូវតែការពារប្រទេសដែលមានការធ្វើវិនិយោគរបស់ខ្លួនច្រើន។
កម្មវិធីបាឋកថានេះ រៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា និងឧទ្ទេសនាមដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន១០៨ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ចូលរួមស្ដាប់ ស្វែងយល់ និងចោទសួរយ៉ាងផុសផុ ដើម្បីស្វែងយល់និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអំពីបាឋកថាដ៏មានអត្ថន័យសំខាន់នេះ៕
RAC Media
សូមចូលទីមើលការផ្សាយផ្ទាល់៖ https://www.facebook.com/725262267489254/videos/1989628871090413/UzpfSTI4ODA4NjgwNTAwNTIzMjo1NDQ1ODczNTkzNTUxNzQ/
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...