ព័ត៌មាន

«ចំណងដៃឆ្នាំថ្មី ឆ្នាំ២០១៩ ពីវិទ្យាស្ថានភាសាជាតិ៖ សទ្ទានុក្រមពាក្យថ្មី»

2019-01-04 07:59:44 ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:59 PM
អ្នកមើល 3840
post_detail

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្ធសាសនបណ្ឌិត្យ ដែលបានបោះពុម្ពផ្សាយកាលពី គ.ស. ១៩៦៧-១៩៦៨។ មេពាក្យថ្មីៗប្រមាណ៤០០ពាក្យ ត្រូវបង្ហាញខ្លួនឡើងក្នុងសទ្ទានុក្រមនេះភ្ជាប់មកជាមួយសូរអានជាភាសាខ្មែរ។ ស្នាដៃ «សទ្ទានុក្រមពាក្យថ្មី» នេះ ជាសមិទ្ធផលថ្មីរបស់វិទ្យាស្ថានភាសាជាតិ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទៅជាចំណងដៃសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៩នេះ។ 

សទ្ទានុក្រមនេះអាចជាផ្នែកតូចមួយនៃការរួមចំណែកក្នុងវិស័យវចនលេខន៍។ គេតោងទទួលស្គាល់ថានៅពេលដែលពាក្យមួយត្រូវគេយកមករៀបរៀងក្នុងសទ្ទានុក្រមឬវចនានុក្រមនោះ ពាក្យថ្មីៗទៀតបានលេចឡើង។ ទោះយ៉ាងណាក្ដី ការតាម​ដាន​និង​ការ​ចងក្រងតាមបែបវិទ្យាសាស្ត្រអាចធ្វើឲ្យគេយល់បានទិដ្ឋភាពស៊ីជម្រៅនៃភាសាមួយបាន។

មេពាក្យឬកន្សោមពាក្យ ដែលវិទ្យាស្ថានភាសាជាតិ បានរៀបរៀងនេះមានប្រភពជាច្រើនមកពីផ្នែករុក្ខវិទ្យា សត្តវិទ្យា និងផ្នែកវប្បធម៌។ ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសយកពាក្យពីផ្នែករុក្ខវិទ្យាច្រើនជាងពាក្យពីផ្នែកឯទៀត ដោយមិនយកឈ្មោះរុក្ខជាតិដែលមានក្នុងវចនានុក្រមខ្មែរឆ្នាំ១៩៦៧-៦៨ មកពន្យល់នោះទេ។ 

កិច្ចការនេះស្ថិតក្នុងគម្រោងដែលមានរយៈពេលខ្លី ដូច្នេះ គង់នឹងមានចំណុចខ្វះខាតច្រើនដែលគេអាចបន្ថែមឬពង្រីកលើកិច្ចការនេះនាពេលអនាគត។ 

មានទិដ្ឋភាពសង្គមវប្បធម៌ខ្មែរច្រើនទៀតដែលអ្នកស្រាវជ្រាវនានាគួរចងក្រងធ្វើជាសទ្ទានុក្រមឬវចនានុក្រម។ ក្នុងបរិវេណនៃការស្រាវជ្រាវនេះ យើងសង្ឃឹមថាសទ្ទានុក្រមនេះអាចរួមចំណែកខ្លះក្នុងវិស័យវចបលេខន៍ខ្មែរ។

ទាញយកឯកសារ៖ http://rac.apppeppers.com/royal-academy/research/attachments/original/23.pdf?1546504706

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស