ព័ត៌មាន

«មូលហេតុនៃការសិក្សាវិស័យការទូត»​​​​​​​​​​​ ដោយ៖ លោក ស៊ឺន សម

2019-01-04 07:02:28 ថ្ងៃសុក្រ, 04 មករា 2019, 07:02 AM
post_detail

យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និងវប្បធម៌ ជាដើម។ មុខងារចម្បងរបស់ការទូត គឺការចរចារដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុងទំនាក់ទំនងអន្តរជាតិ។ 

បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យ «ការទូត» មកពីពាក្យថា ទូត សំ. បា. (ន. ឬ គុ.) អ្នកដែលគេបញ្ជូន ដែលគេប្រើទៅ; អ្នកនាំការ នាំដំណឹងពីម្ខាងទៅម្ខាង ។ មន្ត្រីស័ក្ដិធំដែលរាជការចាត់ទៅជាតំណាង ដើម្បីនៅនិយាយផ្ទាល់នឹងរដ្ឋបាលប្រទេសដទៃ (ម. ព. រាជទូត) ។

រាជទូត សំដៅលើព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ (ក្នុងបុរាណសម័យ); អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន (ក្នុងសម័យបច្ចុប្បន្ន)។ រាជទូតក្រិយា (--ទូត័កក្រិយ៉ា) ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត ។ រាជទូតានុទូត (សំ. បា. <រាជទូត+អនុទូត) រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច (ម. ព. ទូត ន. ឬ គុ. និង ទូតានុទូត) ។

ឧទាហរណ៍ សង្គ្រាមស៊ីវិលនៅកម្ពុជាដែលអូសបន្លាយជិតពីរទសវត្សរ៍ត្រូវបានបញ្ចប់តាមរយៈការប្រើប្រាស់នូវនយោបាយការទូតរបស់គូភាគីបដិបក្ខនៅក្នុងជម្លោះដែលរួមមានភាគីរដ្ឋកម្ពុជា និងភាគីកម្ពុជាប្រជាធិបតេយ្យ (ហ៊្វុនស៊ិនប៉ិច ខ្មែរក្រហម និងរណសិរ្សរួបរួមជាតិរំដោះប្រជាពលរដ្ឋខ្មែរ) ហើយជាលទ្ធផលនៃនយោបាយការទូតនេះ ភាគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយដែលធ្វើឡើងនៅទីក្រុងប៉ារីស ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។

នៅក្នុងឆ្នាំ២០១២ មានមនុស្សច្រើនជាងមួយរយលាននាក់ដែលបានធ្វើដំណើរ ហើយសេដ្ឋកិច្ចនៅក្នុងប្រទេសដែលបានអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ បានប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចពិភពលោកទាំងមូល សាជីវកម្មចម្រុះជាតិសាសន៍ មានចំនួនថវិកាដែលធំជាងចំនួនសរុបរបស់ប្រទេសជាច្រើនក្នុងលោក។  នៅពេលដែលយើងធ្វើការសិក្សាពីទំនាក់ទំនងអន្តរជាតិ  វិស័យការទូតដើរតួនាទីដ៏សំខាន់ ក្នុងការជួយឱ្យយើងមានភាពងាយស្រួលក្នុងការយល់ដឹងពីទំនាក់ទំនងអន្តរជាតិ។ ខាងក្រោមនេះ គឺជាឧទាហរណ៍ខ្លះ ដែលបញ្ជាក់ពីមូលហេតុដែលយើងពិចារណាក្នុងការសិក្សាពីវិស័យការទូត៖ 

១) ការទូតមិនត្រឹមតែជានយោបាយសម័យបច្ចុប្បន្ននេះ អ្នកការទូតជាច្រើនធ្វើការស្រាវជ្រាវលើប្រធានបទផ្សេងៗគ្នា។ មនុស្សខ្លះធ្វើការលើវិស័យបរិស្ថាន ដូចជាការផ្លាស់ប្តូរបរិយាកាសជាដើម។ មនុស្សខ្លះទៀតធ្វើការដោះស្រាយបញ្ហាបច្ចេកវិជ្ជា វិទ្យាសាស្ត្រ បញ្ហាឆ្លងដែន (ដូចជាការជួញដូរមនុស្ស) បញ្ហាសុខភាពពិភពលោក និងការអភិរក្សទ្រព្យសម្បត្តិវប្បធម៌។ 

២) អ្នកការទូតអាចបង្កើតនូវឥទ្ធិពលមួយ អ្នកការទូតធ្វើការប្រឆាំងនឹងភេរវកម្ម  និងសម្របសម្រួលកិច្ចខំប្រឹងប្រែងដែលមានឥទ្ធិពលខ្លាំងជាមួយនឹងអង្គការអន្តរជាតិដទៃទៀត។ អ្នកការទូតធ្វើការដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជួយប្រជាពលរដ្ឋ និងលើកកំពស់ផលប្រយោជន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួននៅឯបរទេស។ មានពេលខ្លះ អ្នកការទូត ក៏ធ្វើការដើម្បីលើកកំពស់សិទ្ធិស្ត្រី និងកុមារ និងកម្មវិធីអភិវឌ្ឍដែលជួយដល់ការធ្វើឱ្យប្រសើរឡើងនូវជីវិតបស់មនុស្សជាតិ។ 

៣) អ្នកការទូតមានការយល់ដឹងពីប្រទេសដ៏ទៀត ផ្នែកមួយនៃការងារនោះ គឺការគ្រប់គ្រងលើភាសារបស់ប្រទេសមួយ វប្បធម៌ និងទំនៀមទម្លាប់។ ឆ្លងតាមការទទួលខុសត្រូវរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចធ្វើការជាមួយក្រុមដែលមានភាពជឿនលឿនមួយ ដែលមានមនុស្សមកពីប្រទេសម្ចាស់ផ្ទះ សិល្បករ តន្ត្រីករ អ្នកដឹកនាំអង្គការសង្គមស៊ីវិល សមាជិករដ្ឋសភា អ្នកកាសែត និងអ្នកវិទ្យាសាស្ត្រជាច្រើន។ 

៤) អ្នកការទូតទទួលបាននូវជំនាញដែលអាចផ្ទេរបាន អ្នកការទូត រៀននិយាយភាសាបរទេស ដឹកនាំការពិភាក្សាកម្រិតខ្ពស់ជាមួយអ្នកដឹកនាំអន្តរជាតិ  និងសរសេររបាយការណ៍ជូនទៅរដ្ឋាភិបាលរបស់អ្នកពីសេរីភាពសាសនា និងសិទ្ធិមនុស្ស។ ពួកគេសរសេររបាយការណ៍សម្រាប់អគ្គរាជទូត ហើយធ្វើការភ្ជាប់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ។ សរុបរួមមក  អ្នកការទូត ត្រូវរៀនពីរបៀបទំនាក់ទំនងចម្រុះវប្បធម៌។

៥) អ្នកការទូតគឺជាផ្នែកមួយរបស់ក្រុម ជាធម្មតា នៅក្នុងស្ថានទូត មួយ អ្នកការទូតធ្វើការចម្រុះ ហើយសិក្សាពីរបៀបដាក់បញ្ចូលគ្នានូវជំនាញជាច្រើន ដើម្បីទទួលបានជោគជ័យចំពោះអ្វីដែលជាគោលដៅរបស់ពួកគេ។ អ្នកការទូតត្រូវធ្វើការជាមួយសហការីដែលជាយោធា ក្រុមអ្នកប្រាជ្ញខាងផ្តល់សេវា  អ្នកជំនួញ ពាណិជ្ជករ អ្នកជំនាញខាងកសិកម្ម អ្នកច្បាប់ និងអ្នកជំនាញខាងព័ត៌មានវិជ្ជា។ 

RAC Media (លោក ស៊ឺន សម ជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះមិនឆ្លុះបញ្ចាំងអំពីទស្សនៈរាជបណ្ឌិត្យសភាកម្ពុជានោះទេ)




អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស