ព័ត៌មាន

«ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា» ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2019-01-02 10:19:21 ថ្ងៃពុធ, 02 មករា 2019 ម៉ោង 05:19 PM
អ្នកមើល 3634
post_detail

ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជាដែលបំពេញតម្រូវការមូលដ្ឋាននៃទំនិញនិង​សេវាកម្មក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រ។ សហគ្រាស​បែបនេះមានជាង៩០%នៃសហគ្រាសសរុបនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតនិងផ្តល់សេវានៅក្នុងប្រទេស។ វត្តមាននៃ MSMEs នៅកម្ពុជា បានផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងប្រទេសគ្រប់ទិសទី ជាពិសេសនៅតាមទីជនបទដាច់ស្រយាល និងធ្វើប្រសើរឡើងផងដែរនូវការបែងចែកប្រាក់ចំណូល។ MSMEs ក៏បានរួមចំណែកក្នុងការបង្កើតថ្មី បង្កើនផលចំណូលសរុបក្នុងស្រុក ក៏ដូចជាជំរុញការនាំចេញជាដើម។ 

ក្នុងដំណើរការគ្រប់គ្រងនិងអភិវឌ្ឍន៍នៃវិស័យនេះ ប្រទេសកម្ពុជានៅមានបញ្ហាជាច្រើន ព្រោះ MSMEs មានទាំងនៅក្នុងវិស័យផ្លូវការ ទាំងមិនផ្លូវការ។ ដោយសារភាពខ្វះចន្លោះនៃការគ្រប់គ្រងនេះហើយដែលធ្វើឱ្យ MSMEs មានការលំបាកដើម្បីទទួលបាននូវប្រាក់កម្ចី ការធ្វើឱ្យប្រសើរឡើងបំណិនសហគ្រិនភាពនិងគ្រប់គ្រង ទទួលបាននូវបច្ចេកវិទ្យាថ្មី ទីផ្សារក្នុងនិងក្រៅប្រទេសសម្រាប់ទំនិញនិងសេវារបស់ខ្លួន។ល។ 

អត្ថបទនេះនឹងបង្ហាញពីសាវតា ការកំណត់និយមន័យ និងបញ្ហាពាក់ព័ន្ធមួយចំនួនក្នុងការគ្រប់​គ្រង​និងអភិវឌ្ឍន៍ MSMEsនៅកម្ពុជា។

ខាងក្រោមនេះ ជាអត្ថបទស្រាវជ្រាវ ដោយ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ស្តីពី «ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា» ដូចខាងក្រោម៖



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស