ព័ត៌មាន

«សង្គ្រាមពាណិជ្ជកម្មផ្តើមដោយដូ ណាល់ត្រាំ នាំឱ្យចិនបង្កើននយោបាយការទូតស្វែងរកមិត្ត» ដោយ លោក ស៊ឺន សម

2019-01-02 05:46:43 ថ្ងៃពុធ, 02 មករា 2019, 05:46 AM
post_detail

កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក  ព្រមទាំងបានបង្កើតបញ្ហាសម្រាប់អ្នកជំនួញ និងពលរដ្ឋ​នៃប្រទេសទាំងពីរទៀតផង។ 

សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅពេលនេះ បានបង្កើតទាំងភាពវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ដោយឡែកភាពវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មនេះ សម្រាប់ពលរដ្ឋអាម៉េរិកាំង អាចមានការងារច្រើននៅក្នុងប្រទេស ដោយមិនភ័យបារម្ភចំពោះការបាត់បង់ការងារ ឬការ​ដណ្តើម​ការងារពីជនបរទេសនោះទេ តែសង្គ្រាមនេះ បានបណ្តាលឱ្យ​មានផលលំបាកជាច្រើនសម្រាប់​ពលរដ្ឋអាម៉េរិកក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅលក់នៅទីផ្សារនៃប្រទេសចិន ព្រមទាំងបានបណ្តាលឱ្យប្រទេសចិនមានមិត្តជាច្រើនទៀត ដោយសារមិត្តរបស់សហរដ្ឋអាម៉េរិកមួយចំ នួនហាក់បានសម្តែងសមានចិត្តជាមួយប្រទេសចិនវិញ ដោយសារតែមិនពេញចិត្តចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលបានបង្កើតឡើងដោយសហរដ្ឋអាម៉េរិក។ ឧទាហរណ៍ជាក់ស្តែង ប្រទេសជប៉ុន ដោយលោកនាយករដ្ឋមន្រ្តី ស្ហីនហ្សូ អាបេ បានធ្វើទស្សនកិច្ចដ៏កម្រ និងលើកដំបូងទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃគឺរាប់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនៅពេលនោះ គឺជាសញ្ញាមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនៃប្រទេសដែលជាគូសត្រូវនឹងគ្នា និងចំពេលមានការកើនឡើងភាពមិនប្រាកដប្រជានៃចំណងការទូតរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេស​នានានៅជុំវិញពិភពលោក។

បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបានឱ្យដឹង​ថា សង្គ្រាមពាណិជ្ជកម្មដែលបានផ្ទុះ និងបង្កឡើងដោយសហរដ្ឋអាម៉េរិករបស់លោកត្រាំ វាហាក់បីដូចជាចលករមួយ ជួយ​ឱ្យប្រទេស​បងធំនៅអាស៊ីទាំងពីរ គឺជប៉ុន-ចិន ងាកមកខិតជិតគ្នា។

លោកបានបន្តទៀតថា «សកម្មភាពរបស់អាម៉េរិកនៅក្នុងជម្លោះនេះ ធ្វើឱ្យចិនកាន់តែបង្កើនយុទ្ធនាការការទូតរបស់ខ្លួនកាន់តែខ្លាំង ដើម្បីទាក់ទាញប្រទេសដែលរងគ្រោះដោយសារជម្លោះពាណិជ្ជកម្មអាម៉េរិក ឱ្យក្លាយជាមិត្តរបស់ខ្លួន ព្រោះថាសង្គ្រាមពាណិជ្ជកម្មអាមេរិក មិនត្រឹមតែបង្ក បញ្ហាជាមួយចិននោះទេ តែក៏បានបង្កបញ្ហាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ប្រទេសចិនបានប្រើនយោបាយ​តាម​បែប​ថៃជិ ដែលជាក្បាច់គុណបុរាណដ៏ល្បីរបស់ចិន ដោយយកទន់បង្ក្រាបរឹង ដែលជា​ការផ្ទុយអំពីសហរដ្ឋអាម៉េរិកដែលយកភាពអាត្មានិយមរបស់ខ្លួនមកបំផ្លាញប្រទេសផ្សេងព្រមទាំង​មិត្ត​របស់ខ្លួនដោយសារតែវិស័យពាណិជ្ជកម្ម»។

ក្នុងន័យនេះ បានបញ្ជាក់ថា ទាំងជប៉ុន ទាំងចិន ពិតណាស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ពី​ព្រោះ​រដ្ឋបាលអាម៉េរិកដឹកនាំដោយលោកត្រាំធ្វើសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយគូប្រជែងដូចជាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងទៅនឹងសម្ព័ន្ឋមិត្តដែលក្នុងនោះរួមមានទាំងជប៉ុនផងដែរ។ ដូច្នេះហើយ នយោបាយគិតតែពីខ្លួនឯងរបស់សហរដ្ឋអាម៉េរិក ប្រាកដណាស់នឹងច្រានជប៉ុនឱ្យរងគ្រោះបាន ហើយដើម្បីដោះស្រាយវិបត្តិនៅចំពោះមុខនេះ ប្រទេសជប៉ុន ក៏ដូចជាចិនដែរត្រូវងាកមកជិតស្និទ្ឋិនឹងគ្នាកាន់តែខ្លាំងជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាពនិងរឹងមាំបន្តទៅមុខទៀតបាន។

សហរដ្ឋអាម៉េរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ ហើយមានបំណងចង់បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិននេះ ដោយសារតែសហរដ្ឋអាម៉េរិកដឹងថាសង្គ្រាមនេះខ្លួនជាអ្នកចាញ់ ហើយក៏ដឹងដែរថា សង្គ្រាមនេះខ្លួនអាចនឹងបាត់បង់ប្រទេសដែលសម្ព័ន្ធមិត្ត​របស់ខ្លួន ដោយសារប្រទេសទាំងនោះក៏ក្លាយជាប្រទេសរងគ្រោះព្រោះតែជំនួញរបស់ខ្លួន ព្រោះហេតុនោះហើយបានជាអាម៉េរិកបានដាក់លិខិតចរចាជាមួយប្រទេសចិន នៅក្នុងរឿងសង្រ្គាមពាណិជ្ជកម្មនេះ។ 

RAC MEDIA

អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   Wed, 01,12,2021, 05:43 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   Wed, 01,12,2021, 05:40 AM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   Mon, 29,11,2021, 01:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   Fri, 26,11,2021, 03:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   Tue, 23,11,2021, 12:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   Mon, 15,11,2021, 12:09 PM

សេចក្តីប្រកាស