ព័ត៌មាន

«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

2018-12-29 04:04:26 ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:04 AM
អ្នកមើល 4222
post_detail

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។

នាយឧត្តមសេនីយ៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប មានការ​ខឹង​សម្បារ​ចំពោះ​ការ​ជាប់​ទាក់ទង​នៃភូមិសាស្ត្រ​នយោបាយ ដោយសារ​តែ​ការផ្លាស់ប្តូរ​មិនទៀង​របស់អាម៉េរិក។ នៅពេលដែលអាម៉េរិក​ដក​ខ្លួនចេញ​ពីប្រទេស​ស៊ីរី កងកម្លាំង​ឃើដ​គាំទ្រ​ដោយអាម៉េរិក ដែលបានវាយប្រហារប្រឆាំង​ក្រុមរដ្ឋ​ឥស្លាម​ក្នុង​នាម​សហរដ្ឋអាម៉េរិក​នៅភាគ​ខាង​ជើង​នៃប្រទេស​ស៊ីរី នឹងទទួលរង​ការ​វាយប្រហារដ៏ខ្លាំង។

ការដកខ្លួនរបស់អាម៉េរិកចេញពីប្រទេសស៊ីរីនៅពេលនេះ ធ្វើឱ្យនឹកឃើញ​ដល់លោកសេនាប្រមុខ លន់ ណល់ ដែលជាអ្នកជឿជាក់លើសហរដ្ឋអាម៉េរិក ហើយបានផ្ញើវាសនា​ប្រទេស​កម្ពុជា​ជាមួយ​អាម៉េរិក ដោយ​សង្ឃឹមថា អាម៉េរិកនឹងជួយកម្ពុជា​ឱ្យក្លាយជាប្រទេស​ដែលមានសេដ្ឋកិច្ច​ខ្លាំង ឬជាប្រទេស​ដែលរឹងមាំមួយ តែអ្វីៗមិនដូចការគិតនោះទេ ដោយសារសហរដ្ឋអាម៉េរិក​តែងគិត​ពីប្រយោជន៍​របស់ជាតិ​គេ​ជាធំ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​អាម៉េរិកចាញ់សង្គ្រាមវៀតណាម អាម៉េរិកបានសម្រេច​ចិត្ត​ដកខ្លួន​ចេញ​ពី​សង្គ្រាម ហើយក៏បានសម្រេចចិត្តចោលកម្ពុជាដែលជាមិត្តរបស់ខ្លួននៅពេលនោះដែរ។

ការដកខ្លួនចេញពីប្រទេសស៊ីរី​នៅពេលនេះ មិនត្រឹមតែអាម៉េរិកម្នាក់នោះទេ តែក៏មានប្រទេសរុស្ស៊ី ដែលបានយល់ឃើញថា ការបន្តវត្តមាន​កងទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេសស៊ីរី ជាការអត់ប្រយោជន៍ ហើយមានបំណង​ដកទ័ព​ចេញ​ពី​ប្រទេស​ស៊ីរីដែរ។ កាលប្រទេសស៊ីរីនៅល្អ ប្រទេសមហាអំណាចនាំគ្នាដាក់ទ័ព ដោយភាគីខ្លះគាំទ្ររដ្ឋាភិបាល ហើយភាគីខ្លះទៀតគាំទ្រក្រុមប្រឆាំង ដោយធ្វើឱ្យ​មាន​ការ​បាញ់​ប្រហារ និងការសម្លាប់​គ្នា ហើយអ្នកដែលស្លាប់ និងរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋ​ស្លូតត្រង់របស់ស៊ីរី តែនៅពេលដែលមិនអាច​ស្តារ​ប្រទេសស៊ីរីវិញបាន ប្រទេសមហាអំណាចនាំគ្នាដកខ្លួនចេញ ដោយប្រើពាក្យថា “ដល់ពេលដែលគេត្រូវដកកងទ័ព​ចេញ​ហើយ ព្រោះបានកំចាត់សត្រូវអស់ហើយ”។

តើអ្នកណាជាសត្រូវពិតប្រាកដ? ប្រជាជនស៊ីរី ឬរដ្ឋាភិបាលស៊ីរី? ព្រោះថាភាគច្រើននៃអ្នកស្លាប់ចំពោះបញ្ហា​សង្គ្រាមនៅស៊ីរី គឺជាពលរដ្​ឋរបស់ប្រទេសស៊ីរី។

បញ្ហាប្រទេសស៊ីរីនៅពេលនេះ ជាការរំលឹកដល់ប្រទេសសម្ព័ន្ធមិត្តអាម៉េរិកជាច្រើនទៀត ដែលដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និងសិង្ហបុរីជាដើម ឱ្យពិចារណាចំពោះមិត្តភាពរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ សម្រាប់ប្រទេសកម្ពុជាវិញ គឺមានមេរៀនច្រើនណាស់ ដែលត្រូវរៀនសូត្រ ទាំងជាមួយសហរដ្ឋអាម៉េរិក ឬជាមួយចិន។ ស្ថានការក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ ណល់ ជាមេរៀនឆ្លុះបញ្ចាំងអំពីទំនាក់ទំនងជាមួយសហអាម៉េរិក ហើយកម្ពុជាក្នុងសម័យខ្មែរក្រហម គឺជាមេរៀនដែលកម្ពុជាត្រូវរៀនសូត្រអំពីទំនាក់ទំនងជាមួយប្រទេសចិន។

ការប្រើប្រាស់នយោបាយការបរទេសដ៏ឆ្លាតវៃ ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែធ្វើនៅពេលបច្ចុប្បន្ននេះ គឺជាការត្រឹមត្រូវបំផុត ដោយមិនត្រូវប្រកាន់តែប្រទេសណាមួយ ឬលំអៀងទៅរកប្រទេសណាមួយនោះទេ គឺកម្ពុជាជាមិត្តជាមួយប្រទេសទាំងអស់ក្នុងលោក។

RAC Media






អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស